វៀតណាមឈានមួយជំហានទៀតហើយ! បង្ហាញមុខរ៉ូបូត "Motion 2" ដែលមានសមត្ថភាពអស្ចារ្យ អាចធ្វើការជំនួសមនុស្សបានយ៉ាងវៃឆ្លាត
វៀតណាមបង្ហាញមុខរ៉ូបូតជំនាន់ថ្មី "Motion 2" ដែលមានសមត្ថភាពអស្ចារ្យ
អាចធ្វើការជំនួសមនុស្សបានយ៉ាងវៃឆ្លាត
ដោយ៖
Bongsokla កាលបរិច្ឆេទ៖ ២៥ កុម្ភៈ ២០២៦
យោងតាមការចុះផ្សាយតាមរយៈ
គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន រ៉ូបូតវិទ្យាវៀតណាម
VinMotion បានសម្ពោធរ៉ូបូតថ្មីសន្លាងមួយឈ្មោះថា
Motion 2 ។ រ៉ូបូតដែលមានរូបរាងដូចមនុស្ស (Humanoid) នេះ
ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់ប្រើប្រាស់ទាំងនៅក្នុងវិស័យឧស្សាហកម្ម
និងតាមផ្ទះសម្បែង។
💪 កម្លាំង និងសមត្ថភាពធ្វើការងារធ្ងន់ៗ
ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ Motion 2 គឺកម្លាំងដ៏ខ្លាំងរបស់វា។
រ៉ូបូតនេះអាចជួយធ្វើការងារធ្ងន់ៗជំនួសមមនុស្សបានយ៉ាងងាយ
ដោយវាមានសមត្ថភាពលើក និងយួរទម្ងន់បានរហូតដល់
៤០ គីឡូក្រាម ។
សមត្ថភាពនេះធ្វើឱ្យវាក្លាយជាជំនួយការដ៏ល្អបំផុត
មិនថាសម្រាប់ប្រើក្នុងរោងចក្រ ឃ្លាំងទំនិញ
ឬជួយការងារធ្ងន់ៗនៅក្នុងផ្ទះនោះទេ។
🤖 ភាពវៃឆ្លាត និងការក្រោកឈរដោយឯករាជ្យ
បញ្ហាប្រឈមរបស់រ៉ូបូ…