ការជឿជាក់លើខ្លួនឯង (Believe in Yourself)

ការជឿជាក់លើខ្លួនឯង (Believe in Yourself)
ការជឿជាក់លើខ្លួនឯង (Believe in Yourself): សោភ័ណភាពនៃអំណាចខាងក្នុង វិធីនៃការគិតដ៏ត្រឹមត្រូវមួយនៃការចាប់ផ្តើមពីខ្លួនឯង នោះគឺការជឿជាក់លើខ្លួន ជឿលើសមត្ថភាពដែលខ្លួនមាន។ ភាគច្រើននៃមនុស្សជោគជ័យ គឺចាប់ផ្តើមពីអំណាចនៃខាងក្នុងដែលបានជម្រុញឱ្យចេញមកខាងក្រៅ ដើម្បីជំនះនូវឧបសគ្គដែលមានមករារាំងក្នុងការប្រព្រឹត្តឆ្ពោះទៅកាន់គោលដៅរបស់អ្នក។ “ ខ្ញុំជួបមនុស្សជាច្រើនដែលបរាជ័យក្នុងការសម្ភាសន៍ការងារ ដោយសារតែការខ្វះភាពទុកចិត្តលើខ្លួនឯង។ តួយ៉ាងដូចជាករណី កញ្ញា សំណាង ដែលមានបទពិសោធន៍ការងារជិត ៥ឆ្នាំ ប៉ុន្តែត្រូវបាត់បង់ឱកាសត្រឹមតែពាក្យថា «ខ្ញុំសង្ឃឹមថាធ្វើបាន ៤០%» ។ ” នៅពេលដែលអ្នកមិនច្បាស់ក្នុងចិត្ត ទឹកមុខរបស់អ្នកនឹងបង្ហាញមកភ្លាមនូវភាពស្ទាក់ស្ទើរ។ បើអ្នកមិនច្បាស់ក្នុងចិត្តថាអាចធ្វើបានផង តើអ្នកដទៃអាចទុកចិត្តជួលអ្នកឱ្យកាន់តំណែងនោះដូចម្តេចទៅ? នេះគឺជាជំងឺ "មិនជឿលើខ្លួនឯង" ដែលត្រូវតែព្យាបាលឱ្យទាន់ពេលវេលា។ តើធ្វើយ៉ាងណាដើម្បីព្យាបាលជំងឺ "មិនជឿលើខ្លួនឯង"? ១. រកឱ្យឃើញមូលហេតុ៖ ចំណាយពេលវិភាគខ្លួនឯងឱ្យដូចគ្រូពេទ្យពិនិត្យអ្នកជំងឺ ថាហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្វះថាមពលបែបនេះ? ២. ប្រើរូបមន្តស្វ័យបង្គាប់ (Self-Affirmati…