សិល្បៈនៃការប្រាស្រ័យទាក់ទងតាមទូរស័ព្ទ៖ "ទូរស័ព្ទគឺជាលុយ" The art of telephone communication: "The telephone is money."

សិល្បៈនៃការប្រាស្រ័យទាក់ទងតាមទូរស័ព្ទ៖ "ទូរស័ព្ទគឺជាលុយ" ឆ្លងកាត់បទពិសោធន៍ផ្ទាល់ក្នុងការធ្វើការងារស្និទ្ធជាមួយអតិថិជនតាមរយៈទូរស័ព្ទ ខ្ញុំបានមើលឃើញពីឥទ្ធិពលយ៉ាងខ្លាំងរបស់វាចំពោះមុខជំនួញ និងការទំនាក់ទំនងប្រចាំថ្ងៃ។ មិនថាជាមិត្តភក្តិ គ្រួសារ ឬដៃគូអាជីវកម្ម ការទាក់ទងតាមទូរស័ព្ទគឺជា "ច្រកទ្វារដំបូង" នៃទំនាក់ទំនង។ “ទូរស័ព្ទគឺជាលុយ” (Telephone is Money) — រាល់ពេលដែលអតិថិជនខលមក គឺគេកំពុងនាំលុយមកឱ្យអ្នក។ ទោះជាការខលមកដើម្បីសរសើរ ឬស្តីបន្ទោស ក៏វាជាឱកាសក្នុងការរក្សាចំណូលសម្រាប់ក្រុមហ៊ុនដែរ។ ៥ យ៉ាងនៃរបៀបឆ្លើយទូរស័ព្ទប្រកបដោយវិជ្ជាជីវៈ លើកទូរស័ព្ទនៅពេលរោទ៌ទី ២ ឬទី ៣ (ជៀសវាងលើសពី ៤ ដង) ការស្វាគមន៍ដោយរាក់ទាក់ (អរុណសួរស្តី / Good Morning) បញ្ជាក់ឈ្មោះអាជីវកម្មឱ្យបានច្បាស់លាស់ បញ្ជាក់ឈ្មោះខ្លួនឯង (ឧ. "បាទ ខ្ញុំ... កំពុងនិយាយ") ស្នើសួររកជំនួយ (ឧ. "តើមានអ្វីឱ្យខ្ញុំជួយដែរឬទេ?") ធាតុផ្សំ ៣ យ៉ាងដែលមានឥទ្ធិពលបំផុត ៥៥% កាយវិការ (ញញឹម) ៣៨% ការលើកដាក់សំឡេង ៧% ពាក្យសម្តី តើអ្នកដឹងទេ? ទោះបីមិនឃើញមុខ ក៏អ្នកស្តាប់អាចដឹងថាអ្នកកំពុងញញឹម…