ថ្ងៃនេះជាថ្ងៃសីល
ធ្វើចិត្តអោយរីករាយ ក្តីសុខកើតចេញពីចិត្តដែលស្អាត

ចិត្តដែលស្អាចកើតចេញពី គិតល្អ និយាយល្អ ធ្វើល្អ

Sangkran 2026

បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​រឿង​ ៩ យ៉ាង​ មុន​ពេលចូលគេង :

Anonymous
ទម្លាប់មុនពេលចូលគេង

៩ ទម្លាប់របស់បុគ្គលជោគជ័យមុនចូលគេង

បុគ្គលជោគជ័យតែងចាត់ទុកសុខភាពជាកត្តាចម្បងបំផុត។ ការទទួលទានដំណេកគ្រប់គ្រាន់គឺជាចំណែកដ៏សំខាន់សម្រាប់សុខភាពរាងកាយ និងផ្លូវចិត្ត។

១. អានសៀវភៅ

ជាកិច្ចការចុងក្រោយបង្អស់ដែលបុគ្គលជោគជ័យតែងធ្វើមុនគេង។

២. រៀបចំបញ្ជីកិច្ចការ

កត់ត្រាអ្វីដែលត្រូវធ្វើបន្តនៅថ្ងៃស្អែក ដើម្បីឱ្យចិត្តជ្រះស្រឡះមុនគេង។

៣. ចំណាយពេលជាមួយគ្រួសារ

ផ្តល់ក្តីស្រឡាញ់ដល់ប្តី ប្រពន្ធ កូន ឬសត្វចិញ្ចឹម ដើម្បីបង្កើនទំនាក់ទំនង។

៤. ពិចារណាកិច្ចការកន្លងមក

រំលឹក និងសរសេរនូវរឿងរ៉ាវល្អៗដែលបានកើតឡើងក្នុងថ្ងៃនេះ។

៥. ធ្វើសមាធិ

សមាធិយ៉ាងតិច ១០ នាទី ដើម្បីឱ្យអារម្មណ៍ស្ងប់ និងគេងលក់ស្កប់ស្កល់។

៦. ផ្តល់អាទិភាពដល់ការគេង

ទោះរវល់យ៉ាងណា ក៏ត្រូវគេងឱ្យបានគ្រប់គ្រាន់ជានិច្ច។

៧. ដកខ្លួនចេញពីការងារ

មិនឆែកអ៊ីម៉ែល ឬធ្វើការងារដែលនាំឱ្យស្រ្តេសមុនពេលគេងឡើយ។

៨. បង្កើតគំនិតវិជ្ជមាន

កាត់ផ្តាច់រឿងអវិជ្ជមាន និងរក្សាក្តីសង្ឃឹមសម្រាប់ថ្ងៃថ្មី។

៩. នឹកដល់ជោគជ័យថ្ងៃស្អែក

ជោគជ័យកើតចេញពីការរៀបចំខ្លួន និងមានផែនការទុកជាមុន។