ហែកកេរ្តិ៍...!
អំណាចនៃពាក្យសម្តី និងក្រដាសដែលហែករាយ កាលគ្រាមួយ មានបុរសចាស់ម្នាក់បានបង្កើតពាក្យចចាមអារ៉ាមប្រាប់អ្នកភូមិថា មាណពម្នាក់ដែលនៅក្បែរផ្ទះគឺជាចោរដើរលួចអីវ៉ាន់។ ជាលទ្ធផល មាណពត្រូវបានចាប់ខ្លួន។ ប៉ុន្មានថ្ងៃក្រោយមក មាណពត្រូវបានដោះលែងវិញ ដោយសារចៅក្រមរកឃើញថាគាត់គ្មានកំហុស។ មាណពរងភាពអាម៉ាស់យ៉ាងខ្លាំង គាត់ក៏ប្ដឹងបុរសចាស់នោះអំពីបទមួលបង្កាច់។
នៅក្នុងសាលក្រម បុរសចាស់បានពោលដោះសា នៅចំពោះមុខចៅក្រមថា អ្វីដែលគាត់បាននិយាយគ្រាន់តែជាមតិរបស់គាត់ប៉ុណ្ណោះ វាមិនបាននាំអន្តរាយអ្វីដល់អ្នកណាឡើយ។
មុននឹងកាត់សេចក្ដី ចៅក្រមបានឱ្យបុរសចាស់នោះសរសេរឡើងវិញនូវពាក្យសម្ដីទាំងអស់ដែលគាត់បាននិយាយអំពីមាណព។ គាត់ប្រាប់ឱ្យបុរសចាស់យកក្រដាសនោះហែកជាចម្រៀកតូចៗ ហើយបោះរាយតាមដងផ្លូវក្នុងភូមិ រួចចាំថ្ងៃស្អែកសឹមត្រឡប់មកទទួលការជំនុំជម្រះ។
នៅថ្ងៃបន្ទាប់មក ចៅក្រមបានបញ្ជាឱ្យបុរសចាស់នោះដើរប្រមូលចម្រៀកក្រដាសទាំងអស់នោះត្រឡប់មកវិញ។ បុរសចាស់និយាយទាំងពិបាកចិត្តថា៖
"ខ្ញុំមិនអាចប្រមូលមកវិញបានទេ ព្រោះខ្យល់បានបក់ប៉ើងរសាត់អស់ទៅហើយ" ។ ចៅក្រមបានឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ថា៖
"ពាក្យសម្ដីក៏ដូចគ្នា! វាអាចបំផ្លាញកិត្តិយសមនុស្សម្នាក់យ៉ាងធ្ងន់ធ្ង…