ការបណ្ដើរ គិតបណ្ដើរ រៀនសូត្រពីវាបណ្តើរ

Anonymous
ការបណ្ដើរ គិតបណ្ដើរ រៀនសូត្រពីវាបណ្តើរ
នៅលើលោកនេះ មានមនុស្សគិតមិនដែលធ្វើ មានមនុស្សធ្វើមិនដែលគិត និងមានមនុស្សគិតបណ្តើរ ធ្វើបណ្ដើរ។ "ដំបូងមនុស្សរៀន ដើម្បីអាន បន្ទាប់មកមនុស្សអានដើម្បីរៀន" ១. មនុស្សគិតមិនដែលធ្វើ ភាគច្រើនគឺជាមនុស្សដែលចូលចិត្តគិតអ្វីៗស្មុគស្មាញ សាំញ៉ាំ ទោះបីជារឿងខ្លះធម្មតាៗក៏ដោយ។ ពួកគេតែងមានអារម្មណ៍ថា ខ្លួនមិនទាន់រួចរាល់ ឬមិនទាន់គ្រប់លក្ខណៈ។ ពួកគេចូលចិត្តរង់ចាំឱ្យអ្វីៗល្អឥតខ្ចោះជាមុនសិន ទើបចាប់ផ្ដើម។ បើចង់រកស៊ី ពួកគេរង់ចាំទាល់តែមានដើមទុនរាប់ម៉ឺនដុល្លារ រង់ចាំទាល់តែរៀនចប់អនុបណ្ឌិត ឬបណ្ឌិត។ ជាលទ្ធផល ជីវិតរបស់ពួកគេគឺជា "ការរង់ចាំ" រហូតដល់ថ្ងៃស្លាប់។ ២. មនុស្សធ្វើមិនដែលគិត ផ្ទុយពីប្រភេទទីមួយ ពួកគេចង់ធ្វើអ្វីគឺធ្វើហ្នឹងតែម្តង គិតងាយធ្វើងាយ មានបញ្ហាចាំដោះស្រាយតាមក្រោយ។ បើចង់រកស៊ី គឺទិញអីវ៉ាន់មកលក់ភ្លាម រឿងលក់ដាច់ឬមិនដាច់ចាំគិតក្រោយ។ បើចង់ចេះហែលទឹក គឺលោតចូលទឹកតែម្ដង។ ជាលទ្ធផល ជីវិតរបស់មនុស្សប្រភេទនេះពោរពេញដោយបញ្ហាដោះស្រាយមិនចេះចប់មិនចេះហើយ ដោយសារតែទង្វើខ្វះការពិចារណា។ ៣. មនុស្សគិតបណ្ដើរ ធ្វើបណ្តើរ គឺជាមនុស្ស "គិតមុនគូរ" មានគំនិតស្របនឹងសកម្មភាព។ បើពួកគេចង់រកស៊ី…