អ្នកណាៗក៏ចង់ទទួលបាននូវការចាប់អារម្មណ៍ពីអ្នកដទៃដែរ អ្នកមិនបាច់ប្រកែកថា អ្នកមិនចង់បានអីនោះទេ តែពេលខ្លះវាហាក់បីដូចជារឿងដ៏លំបាកមួយ ហើយក៏អាចជារឿងមួយងាយស្រួលផងដែរ ប្រសិនបើអ្នកចេះប្រើប្រាស់វិធីសាស្ត្រឲ្យបានល្អ៖
១) កុំចាក់ខ្សែពេក ហើយកុំប្រឆាំងពេក៖ នៅពេលដែលអ្នកស្គាល់មនុស្សម្នាក់ជាលើកដំបូង អ្នកមិនគួរបញ្ចេញគំនិតរបស់អ្នកឲ្យគេបានដឹងពេកនោះទេ ព្រោះកាយវិការក៏ដូចជាពាក្យសម្ដីរបស់អ្នកអាចធ្វើឲ្យគេអាចវាយតម្លៃបានថា អ្នកជាមនុស្សបែបនេះ ហើយថាតើពួកគេអាចនឹងរាប់អានអ្នកបានដែរឬទេ?
២) កំប្លែង៖ មនុស្សកំប្លែងជាមនុស្សដែលទទួលបានការចាប់អារម្មណ៍ច្រើនពីមនុស្សជុំវិញខ្លួន ផ្ទុយទៅវិញ បើអ្នកមិនសូវចេះនិយាយនោះទេ អ្នកមិនបាច់ខំប្រឹងពេកនោះទេ ព្រោះថាពេលខ្លះវាអាចធ្វើឲ្យអ្នកដទៃមើលឃើញជារឿងឆ្គងទៅវិញ ដោយសារតែអ្នកមិនមែនធ្វើចេញតាមធម្មជាតិរបស់អ្នក។
៣) អារម្មណ៍ដែលអ្នកផ្ដល់ឲ្យគេ៖ អ្នកត្រូវតែទទួលស្គាល់ពេលខ្លះ មិនមានមនុស្សច្រើននោះទេ ដែលចាំពាក្យពេចន៍ដែលអ្នកបាននិយាយចេញទៅ តែពួកគេនឹងមិនងាយភ្លេចនូវអារម្មណ៍ដែលអ្នកផ្ដល់ឲ្យពួកគេ ឬធ្វើឲ្យពួកគេមាននោះទេ។
៤) ធ្វើជាអ្នកស្ដាប់៖ កុំព្យាយាមនិយាយតែម្នាក់ឯងពេក អ្នកត្រូវតែរៀនស្ដាប់អ្នកដទៃឲ្យបានច្រើនទើបជាការល្អ ស្ដាប់ពីគំនិត យោបល់ ក៏ដូចជាអារម្មណ៍ដែលពួកគេមាន ហើយព្យាយាមស្វែងយល់ថាគេជាមនុស្សបែបណា ព្រោះថានៅពេលដែលអ្នកស្ដាប់ពួកគេដោយយកចិត្តទុកដាក់ នឹងធ្វើឲ្យពួកគេមានអារម្មណ៍ពេញចិត្តក្នុងការបន្តការសន្ទនាទៅមុខទៀត៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: