វាចាបណ្ឌិត គំនិតពាល សិទ្ធមនុស្សមានតែមួយថ្ងៃ
អបអរថ្ងៃ១០ធ្នូ ទិវាសិទ្ធិមនុស្ស
បទពាក្យ ៧៖ «នឹកដល់រឿងសិទ្ធិ»
នឹកដល់រឿងសិទ្ធិ ឆ្អិតឱរា
វាចាល្បាញល្បី នៃបណ្ឌិត
គាត់ថាពលរដ្ឋ ទាំងឆ្ងាយជិត
មានសិទ្ធិត្រឹមតែ មួយថ្ងៃទេ។
ចុះសិទ្ធិផ្សេងទៀត ឃ្លាតទៅណា?
ពួនក្នុងមាត្រា ឬក៏គេ
ដកហូតទំនុក ទុកទំនេរ
ចាំមើលថាមេ ចង់បានអ្វី?
ខ្មាសសញ្ញាបត្រ កាត់ឈាមជ័រ
ខ្មាសយុត្តិធម៌ ពណ៌ពីរបី
ប្រជាធិបតេយ្យ ក្ស័យក្នុងផ្ទៃ
មានពិតដែរអី សេរីភាព...?
ដោយ៖ ស៊ូ ខេមរិន្ទ (១០ ធ្នូ ២០១៧)
កវីនិពន្ធខ្មែរ
រក្សាសិទ្ធិគ្រប់យ៉ាងដោយអ្នកនិពន្ធ។ សូមចូលរួមគោរពសិទ្ធិមនុស្សដើម្បីសន្តិភាព និងយុត្តិធម៌សង្គម។