អបអរ​ថ្ងៃ​១០ធ្នូ​ ទិវា​សិទ្ធិ​មនុស្ស​

នឹក​ដល់​រឿង​សិទ្ធិ​

បទ​ពាក្យ​៧​                                             ដោយ​ ស៊ូ​ ខេមរិន្ទ​

                   នឹក​ដល់​រឿង​សិទ្ធិ​ ឆ្អិត​ឱរា​
                   ​វាចា​ល្បាញ​ល្បី​ នៃ​បណ្ឌិត​
                   គាត់​ថា​ពលរដ្ឋ​ ទាំង​ឆ្ងាយ​ជិត
                  មាន​សិទ្ធិ​ត្រឹម​តែ​ មួយ​ថ្ងៃ​ទេ​ ។

                  ចុះ​សិទ្ធិ​ផ្សេងទៀត​ ឃ្លាត​ទៅណា​ ?
                  ពួន​ក្នុង​មាត្រា​ ឬក៏​គេ​
                  ដកហូត​ទំនុក​ ទុកទំនេរ
                  ចាំមើលថាមេ​ ចង់បាន​អ្វី​ ?

                  ខ្មាស​សញ្ញាបត្រ​ កាត់​ឈាម​ជ័រ​
                  ខ្មាស​យុត្តិធម៌​ ពណ៌​ពីរបី​
                  ប្រជាធិបតេយ្យ​ ក្ស័យ​ក្នុង​ផ្ទៃ​
                  មាន​ពិត​ដែរអី​ សេរី​ភាព​...?

                  10 12 2017 រក្សា​សិទ្ធិ​
                  ស៊ូ​ ខេមរិន្ទ​ កវីនិពន្ធ​ខ្មែរ

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: