វិធីផ្សាំល្ហុងសម្រាប់ដាំក្នុងផើង មានដើមទាប និងឆាប់ផ្លែ

វិធីផ្សាំល្ហុងសម្រាប់ដាំក្នុងផើង មានដើមទាប និងឆាប់ផ្លែ
វិធីផ្សាំល្ហុងសម្រាប់ដាំក្នុងផើង មានដើមទាប ឆាប់ផ្លែ និងចំណេញផ្ទៃដី ការដាំល្ហុងក្នុងផើងតាមវិធីផ្សាំខ្នែង គឺជាបច្ចេកទេសដ៏វៃឆ្លាតសម្រាប់បងប្អូនដែលមានទីធ្លាតូច ឬចង់បានល្ហុងដែលផ្តល់ផលលឿន និងមានដើមទាបងាយស្រួលប្រមូលផល។ 🛠 សម្ភារៈចាំបាច់ • កាំបិតមុតតូច (ស្អាត) • ខ្សែសម្រាប់ចង • ថង់ប្លាស្ទិច (3x5 អ៊ីញ) • ស្រកីដូងកិនម៉ដ្ឋ • ដីកំប៉ុស្តិ៍/កំទេចស្លឹកឈើ • ស្នៀតឈើតូចៗ 🌱 វិធីអនុវត្តតាមជំហាននីមួយៗ ជំហានទី ១ (ត្រៀមដើមពូជ): ជ្រើសរើសដើមល្ហុងញីដែលផ្តល់ផ្លែច្រើន និងមានសុខភាពល្អ។ កាត់ដើមមេនោះចោលដោយទុកកម្ពស់ប្រហែល ១.៥ ម៉ែត្រពីដី។ រង់ចាំរយៈពេល ២ ខែ វានឹងដុះខ្នែងកូនតូចៗប្រមាណ ៥ ទៅ ៦ ដើម។ ជំហានទី ២ (បច្ចេកទេសវះ): ជ្រើសរើសខ្នែងដែលមាំ រួចប្រើកាំបិតកាត់បញ្ឆិតពីក្រោមទៅលើ (ត្រង់គល់ខ្នែង) ឱ្យបានប្រវែងប្រហែល ១ តឹក។ យកស្នៀតឈើស៊កចូលចន្លោះដែលវះនោះ ដើម្បីកុំឱ្យវាជិតគ្នាវិញ។ ជំហានទី ៣ (ការវេចខ្ចប់): យកដីលាយជាមួយស្រកីដូង (សមាមាត្រ ១/៣) ដាក់ចូលក្នុងថង់ឱ្យណែន។ វះថង់រួចយកមកចងផ្អោបជុំវិញកន្លែងដែលកាត់ឱ្យជិតល្អ រួចស្រោចទឹកចូលក្នុងថង់ឱ្យជោគ និងរុំខ្សែឱ្យជាប់។ ជំហានទី ៤ (ការថែទាំឬស): ត្រូវស្រោចទឹកឱ្យសំណើម ២ ថ្ងៃម្តង។ រង់ចាំប្រហែល…