វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់
"រកបានហើយ បងប្អូនដែលចង់ចេះធ្វើចំណីត្រី!"
ធាតុផ្សំដែលត្រូវត្រៀម៖
- កន្ទក់ ២ បាវជី
- កាកដូង ១ បាវជី
- សាច់ត្រីម៉ដ្ឋ ៦ គីឡូក្រាម
- សណ្តែកសៀងកិន ៦ គីឡូក្រាម
- អតិសុខុមប្រាណ EM ១ លីត្រ
- ស្ករងូ ១ គីឡូក្រាម
- ប្រេងសណ្តែក ១-២ លីត្រ
វិធីធ្វើ និងការអនុវត្ត៖
១. លាយល្បាយស្ងួត៖ លាយធាតុផ្សំពីលេខ ១ ដល់លេខ ៤ និងប្រេងសណ្តែកចូលគ្នាឱ្យសព្វល្អ។
២. រៀបចំទឹកមេ៖ លាយអតិសុខុមប្រាណ EM ១ លីត្រ និងស្ករងូ ១ គីឡូក្រាម ជាមួយទឹក ២០ លីត្រ រួចរក្សាទុកចោលរយៈពេល ១២ ម៉ោង។
៣. ការផលិតគ្រាប់៖ យកល្បាយស្ងួតមកលាយជាមួយទឹកមេ ២០ លីត្រខាងលើ កូរឱ្យសព្វ រួចកិនជាគ្រាប់តូចៗ។
៤. ការរក្សាទុក៖ ហាលគ្រាប់ចំណីឱ្យស្ងួតរយៈពេល ២ ថ្ងៃ។ យើងអាចរក្សាទុកប្រើប្រាស់បានរហូតដល់ ២ ខែ។