សួស្តី! សូមស្វាគមន៍មកកាន់ប្លុករបស់ខ្ញុំ
ខ្ញុំបាទសូមគោរព និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនស្រីប្រុសទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃចូលមកកាន់ "ក្តឹបប្លុក" របស់ខ្ញុំបាទនេះ។
មូលហេតុដែលខ្ញុំបង្កើតប្លុកនេះឡើង គឺកើតចេញពីការស្រឡាញ់៖ ស្រឡាញ់ការប្រើប្រាស់អ៊ិនធឺណិត ការអានសៀវភៅ និងការតាមដានព័ត៌មានផ្សេងៗ។ លើសពីនេះ ខ្ញុំចង់រក្សាទុកនូវចំណេះដឹងទូទៅដែលទទួលបាន ក៏ដូចជាការកត់ត្រាទុកនូវរាល់ការចងចាំដែលសេសសល់ពីការភ្លេចភ្លាំង ដើម្បីជាអត្ថប្រយោជន៍ដល់ប្អូនៗជំនាន់ក្រោយ និងដើម្បីកុំឱ្យពេលវេលាដែលនៅសេសសល់ពីការងារ រលាយបាត់ទៅដោយឥតប្រយោជន៍។
"ប្រសិនបើការរៀបរាប់ ឬអក្ខរាវិរុទ្ធត្រង់កន្លែងណាមួយមានការខ្វះខាត ឬមិនសមរម្យដោយអចេតនា មេត្តាខន្តីសន្តោសប្រោសប្រណីដល់រូបខ្ញុំបាទផង។"
ជាចុងក្រោយ ខ្ញុំបាទសូមជូនពរឱ្យបងប្អូនប្រជាជនខ្មែរយើងទាំងអស់គ្នា ចេះស្រឡាញ់ ការពារ និងថែរក្សាសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងសូមឱ្យរស់នៅក្នុងសុខសន្តិភាព និងភាពស្ងប់សុខជានិរន្តរ៍។
ភ្នំពេញ ថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០១៤