គួរអោយខ្មាសផែនដី Shame on the earth
ខ្មាស
ខ្មាសនោះសែនខ្មាស ខ្ញុំខ្មាសលោកិយ
ខ្មាសអស់ប្រុសស្រី ដែលលង់អាត្មា
វង្វែងអំណាច ចិត្តកាចឫស្យា
លង់នឹងតណ្ហា លែងដឹងត្រូវខុស។
ខ្ញុំខ្មាសមេឃដី ខ្មាសជនល្បីៗ
សំដីបាតផ្សារ ខ្មាសអស់ធម្មជាតិ
ខ្មាសជាតិសាសនា ខ្មាសអ្នកសិក្សា
ប្រាសចាកវិជ្ជា។
ខ្ញុំខ្មាសព្រឹកព្រៃ ខ្មាសអស់កវី
បណ្ឌិតអាចារ្យ អ្នកប្រាជ្ញអ្នកខ្លាំង
រស់ក្នុងរដ្ឋា បិទភ្នែកវាចា
ប្រាថ្នាលាភបុណ្យ។
កវី នូ ណារិទ្ធិ
អរគុណសម្រាប់ការអានស្នាដៃកំណាព្យខ្មែរ