វិធីផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតបំផ្លាញដំណាំស្រូវ សត្វទិចដំណាំ ចៃ ឬកណ្តាំ និងដង្កូវដួងបំផ្លាញដើមដំណាំ

វិធីផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតបំផ្លាញដំណាំស្រូវ សត្វទិចដំណាំ ចៃ ឬកណ្តាំ និងដង្កូវដួងបំផ្លាញដើមដំណាំ
បច្ចេកទេសផលិតថ្នាំពុលធម្មជាតិ កម្ចាត់ដង្កូវមូរស្លឹក និងដួងស៊ីដើមដំណាំ 🌿 ធាតុផ្សំសំខាន់ៗ៖ សំបកស្តៅ ១គីឡូ / មើមល្មៀត ២ខាំ ខ្ទឹមស ២ខាំ / ម្ទេសទុំ ២ខាំ ទឹកនោមសត្វ ៥លីត្រ / លាមកគោស្រស់ ១គីឡូ ទឹកស្អាត ៥លីត្រ 🥣 វិធីផលិត៖ បុកគ្រឿងផ្សំទាំងអស់ឱ្យម៉ដ្ឋ រួចដាក់ក្នុងធុងចាក់ទឹក និងទឹកនោមគោចូល កូរឱ្យសព្វ រួចគ្របទុក ១៥ ថ្ងៃ ទើបអាចយកមកប្រើបាន។ ✅ វិធីប្រើទី១៖ បណ្ដេញដង្កូវមូរស្លឹកស្រូវ កម្រិតលាយ៖ ទឹកថ្នាំ ១លីត្រ : ទឹកធម្មតា ៣លីត្រ។ ⚠️ បច្ចេកទេសពិសេស៖ ត្រូវយក "រពាក់" ឬបន្លាអូសកាត់ស្រូវឱ្យបែកសំបុកដង្កូវសិន ទើបបាញ់ថ្នាំតាមក្រោយ ដើម្បីឱ្យថ្នាំប៉ះចំតួដង្កូវផ្ទាល់។ ✅ វិធីប្រើទី២៖ បណ្ដេញសត្វទិច និងកម្ចាត់ដួង លាយទឹកថ្នាំ ១លីត្រ : ទឹក ៣លីត្រ បន្ថែម ស្លឹកក្រូចសើច ២-៣ខាំ (បុកម៉ដ្ឋ)។ វិធីនេះមានប្រសិទ្ធភាពខ្លាំងលើសត្វទិចដំណាំ និងអាចបាញ់សម្លាប់ដួងស៊ីដើមធុរេន ស្វាយ និងខ្នុរបានយ៉ាងស័ក្តិសិទ្ធិ។ ✅ វិធីប្រើទី៣៖ កម្ចាត់ចៃ កណ្ដាំ ឬង៉ម ដោយសារសត្វទាំងនេះមានស្រោមការពារ ត្រូវលាយ សាប៊ូម្សៅ ១ស្លាបព្រាបាយ ជាមួយទឹកថ្នាំ ១លីត្រ និងទឹក ៣លីត្រ។ បាញ់នៅពេលមេឃត្រជាក់ ២-៣ ដងក្នុងមួយសប្តាហ៍។ 🛡️ ការការពារសុខភាពអ្នកបាញ់ ទោះជាថ្នាំធ…