ពិធីសាស្រ្តដែលយក្សចិនប្រើក្នុងការធ្វើជំនួញ
បើសិនជាយើងក្រឡេកមើលទៅលើវិធីសាស្រ្តធ្វើជំនួញវិញ
ចិនគឺជាប្រជាជនល្បីក្នុងការធ្វើដំណើរគ្រប់ទិសទីលើពិភពលោកក្នុងការជួញដូរជាមួយនឹងម្ចាស់ស្រុក។
តាំងពីសម័យអតីតកាលមក
យើងបានឃើញស្រាប់នៅលើចម្លាក់តាមជញ្ជាំងនៃប្រាសាទអង្គរ
មែនហើយយើងក៏បានដឹងថា ចិនសម្បូណ៌ដោយអ្នកប្រាជ្ញនាសម័យនោះផងដែរ។
ចំពោះលក្ខណៈនៃការធ្វើជំនួញខ្នាតធំរបស់ចិនសម័យបច្ចុប្បន្ន
យើងឃើញថាមានកត្តាពីរយ៉ាងដែលជាមូលហេតុធ្វើឲ្យយក្សចិនមានភាពជោគជ័យលើសេដ្ឋកិច្ចនិងជំនួញ។
ទីមួយគឺ ការបណ្តាក់ទុនទ្រង់ទ្រាយធំ (
ផ្គត់ផ្គង់ដោយទុនអន្តរជាតិ និងប្រាក់សន្សំរបស់ជាតិ )។
ទីពីរគឺ
ការកើនឡើងយ៉ាងឆាប់រហ័សនៃការខ្ជាក់ចេញនូវផលិតផលដ៏ច្រើនសន្ធឹកសន្ធាប់។
ជាការពិត កត្តាទាំងពីរនេះបានលេចឡើងព្រមគ្នា
ដែលជាកត្តារុញច្រានសេដ្ឋកិច្ចជាតិឲ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។
ការធ្វើកំណែទម្រង់សេដ្ឋកិច្ចបាននាំទៅដល់ប្រសិទ្ធិផលខ្ពស់
ដែលជួយអង្រន់ដល់មែកធាងទិន្នផល
និងបង្កើនធនធា…