ជំនាញ និងទិចនិចក្នុងការនិយាយទូរស័ព្ទជាមួយអតិថិជន kills and techniques in speaking on the phone with customers

ជំនាញទំនាក់ទំនងតាមទូរស័ព្ទ៖ គន្លឹះឆ្ពោះទៅរកភាពជោគជ័យនៃអាជីវកម្ម ដោយ៖ លោក សុខឡា ឆ្លងកាត់បទពិសោធន៍មួយនៃការធ្វើការងារស្និទ្ធជាមួយអតិថិជនតាមរយៈការនិយាយទូរស័ព្ទមក ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឥទ្ធិពលរបស់វាចំពោះមុខជំនួញ។ មិនថាតែការរកស៊ី ឬការប្រាស្រ័យទាក់ទងប្រចាំថ្ងៃជាមួយមិត្តភក្តិ និងក្រុមគ្រួសារនោះទេ ការទាក់ទងតាមទូរស័ព្ទគឺជាចំណុចចាប់ផ្តើមដំបូងបង្អស់។ “ទូរស័ព្ទគឺជាលុយ” (Telephone is Money) អតិថិជនទូរស័ព្ទមកកាន់អ្នកគឺជា "លុយ"។ មិនថាពួកគេខលមកដើម្បីទិញទំនិញ ឬខលមកដើម្បីស្ដីបន្ទោសនោះទេ គឺសុទ្ធតែជាឱកាសក្នុងការសាងទំនុកចិត្ត និងនាំលុយចូលក្រុមហ៊ុន។ ៥ យ៉ាងនៃរបៀបឆ្លើយទូរស័ព្ទប្រកបដោយវិជ្ជាជីវៈ ១ លើកទូរស័ព្ទនៅពេលរោទ៍លើកទី ២ ឬទី ៣ (ចៀសវាងលើកទី ៤) ២ ការស្វាគមន៍តាមពេលវេលា (អរុណសួរស្តី / សាយណ្ហសួរស្តី) ៣ បញ្ជាក់ឱ្យច្បាស់ពីឈ្មោះអាជីវកម្មរបស់អ្នក ៤ បញ្ជាក់ពីឈ្មោះខ្លួនអ្នកផ្ទាល់ (ឧ. បាទ! ខ្ញុំសុខឡា កំពុងនិយាយ) ៥ ស្នើសួររកជំនួយ (តើមានអ្វីឱ្យខ្ញុំជួយដែរឬទេ?) ធាតុផ្សំ ៣ យ៉ាងសំខាន់បំផុតក្នុងការទំនាក់ទំនង ៥៥% ភាសាកាយវិការ (Body Language) ៣៨% កា…