ឆ្លងកាត់បទពិសោធន៍មួយនៃការធ្វើការងារស្និតជាមួយ និងអតិថិជនតាមរយៈការនិយាយទូរស័ព្ទមកខ្ញុំមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង​ទៅលើឥទ្ធិពលរបស់វា ទាក់ទងទៅនិងមុខជំនួញ មិនថាតែមុខ ជំនួញនោះទេ ការប្រាស្រ័យទាក់ទងគ្នា​ប្រចាំថ្ងៃ ជាមួយមិត្តភ័ក្រ ក្រុមគ្រួសា ការងាររកស៊ី​ គឺសុទ្ធតែ ប្រើប្រាស់​ការទាក់ទងគ្នា​​តាមទូរស័ព្ទជាមុន។

ការទូរស័ព្ទទៅកាន់នណាម្នាក់ និងការទទួលទូរស័ព្ទ គឺត្រូវធ្វើឡើយដោយភាពទទួល ខុសត្រូវ​និងមាន ទិចនិចក្នុងការនិយាយ និងការស្វាគមន៍​ដោយភាពរាក់ទាក់ស្រស់ស្រាយ ចំពោះមុខ ជំនួយវិញគឺជា ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ទាំងឡាយរបស់ជំនួយ និងដំបូងគេនៃការ ទាក់ទង អតិថិជន និងអ្នកផ្គត់ផ្គង់របស់អ្នក។ជំនាញក្នុងការនិយាយ សម្លេងពិរោះនិងការប្រើប្រាស់ពាក្យ ទោះនៅឆ្ងាយមិន​បានឃើញមុខក៏វា អាចស្តែង ចេញមក​នូវឥរិយាបទ​នៃសេវាកម្មគុណភាព​ដែលអាចសាងនូវ ទំនុកចិត្តអោយ អតិថិជនមួយកំរិតផងដែរ។

​ការសង្កេតឃើញរបស់ខ្ញុំមានក្រុមហ៊ុនមួយចំនួន​មាន​ការ​យក​ចិត្ត​​ទុក​ដាក់​​តិចតូចចំពោះរឿងនេះ។ហើយខ្លះទៀតមិន​ទាំងខ្វល់​ចំពោះការវឹកហាក់បុគ្គលិករបស់ខ្លួន​ក្នុងការនិយាយទូរសព្ទផង ហើយក៏ បណ្តោយអោយចេះតែនិយាយតែតាមទម្លាប់ មិនមានការវឹកហាត់​​ ការស្វាគមន៏ ការបញ្ចប់ការសន្ទនា ការលើលដាក់សំឡេង ការទុបកំហឹង​ ទិចនិចដោះស្រាយបញ្ហា​ ការឆ្លើយតបសំនួយរបស់អតិថិជនជាដើម។

មានពាក្យមួយក្នុងបទពិសោធន៍​​​នៃការនិយាយទូរស័ព្ទជាមួយអតិថិជនគឺ៖ “​ទូរស័ព្ទគឺជាលុយ“Telephone is a money”។ ​

អតិថិជន​ទូរស័ព្ទមកកាន់អ្នកគឺជា លុយ។ ភ្ញៀវ ឬអ្នកលក់ អ្នកចែកចែយ ភាគច្រើនការទាក់ទងដំបូង គឺតាម រយៈទូរស័ព្ទ​ដូច្នេះពួកគេគឺជាអ្នកនាំ លុយមកអោយអ្នក យើងអាចនិយាយបានថា​​ការដែលមាន អ្នកជំនាញ និយាយទូរស័ព្ទ​គឺមានបំពង់ទុយយ៉ោ​សម្រាប់ការហូរ​​ទឹកប្រាក់ ចូលមកក្រុមហ៊ុនអ្នក មិនថាការខល​បង្ហាញការមិនពេញចិត្ត ការស្តីបន្ទោស គឺសុទ្ធតែជាការហូរមកនូវការទឹកប្រាក់សម្រាប់ក្រុមហ៊ុន។

តើធ្វើយ៉ាងណាដើម្បីក្លាយខ្លួនជាអ្នកជំនាញនិយាយទូរស័ព្ទក្នុងការប្រស្រ័យទាក់ទងជាមួយអតិថិជន?

៥ យ៉ាង​នៃរបៀបឆ្លើយទូរស័ព្ទ
១.​ លើទូរស័ព្ទនៅពេលដែលទូរស័ព្ទរោទ៌​សម្លែងទី ២ ឬទី៣ ជៀសវាងការរោទ៌លើទី៤។
២. ការស្វាគមន៍ (អរុណសួរស្តី, សាយណ្ណសួរស្តី, good morning / afternoon, evening)
៣. បញ្ជាក់អោយច្បាស់ពីអាជីវកម្មរបស់អ្នក (Online សូមជំរាប់សួរ, ខ្ញុំខលពីក្រុមហ៊ុន Online)
៤. បញ្ជាក់ពីខ្លួនអ្នក (បាទខ្ញុំសុខឡា កំពុងនិយាយ, this is Sokla speaking)
៥. ស្នើសួរពីជំនួយ (តើមានអ្វីអោយជួយដែរ?,how may I help you?)

ការឆ្លើយតបទូរស័ព្ទ​ដែលត្រឹមត្រូវ​ មិនថាបុគ្គលិកខាងក្នុងក្រុមហ៊ុន(Internal) ឬក្រៅក្រុមហ៊ុន(External) អោយតែខលចូលមកកាន់លេខរបស់ក្រុមហ៊ុន ការស្វាគមន៍គឺមិនអាចចោល​ជាដាច់ខាត់ ព្រោះជា ទម្លាប់អាក្រាក់មួយដែលអ្នកមិនបានអនុវត្តតាម រូបមន្តនៃការស្វាគមន៍របស់ក្រុមហ៊ុន។

ធាតុផ្សំ ៣ យ៉ាងដែលសំខាន់បំផុតក្នុងការទំនាក់ទំនង
          ១. ពាក្យ​ឬក៏ឃ្លាប្រយោគ (word or phase)
          ២. ការលើកដាក់សំឡេង (Tone)
          ៣. ភាសារកាយវិកាល (Body Language)

ពាក្យនិងឃ្លាប្រយោគគឺជាធាតុផ្សំមួយយ៉ាងសំខាន់ក្នុងការ​បើការសន្ទនា វាអាចបង្ហាញនូវភាពស្និតស្នា​ក្នុងការ ទំនាក់​ទំនង​រវាង​អ្នកផ្តល់សេវាកម្មនិងអ្នកទទួលយកសេវាកម្ម។ អ្នកស្តាប់ងាយយល់​ និងងាយក្នុងការបង្ហាយ នូវឪកាស​និងពេលវាលាអោយ​អ្នកផ្តល់សេវាកម្ម​ដើម្បីសិក្សាស្វែងយល់ពីដំដោះស្រាយជូន។ 

កាលលើកដាក់សំឡេង ជាធាតុផ្សំមួយទៀតដែលធ្វើអោយអ្នកស្តាប់​​ ពិរោះ​និងមានភាពស្ងប់ចិត្ត​អាចបន្ថយ នូវការ​ខឹងក្រោធ​។ សំឡេងពីរោះ និងការលើកដាក់សំឡេងបានល្អ​ជាថ្នាំ​ដែលអាចរម្ងាប់នូវការខឹងក្រោធបាន។ អ្នកខឹងក្រោធកាលណាឭសំឡេងពីរោះគួបផ្សំទៅនិងវិធីសាស្ត្រដោះស្រាយ​​ ចិត្តខឹងក្រោធ​ក៏អាចថយចុះមក ទុកពេល​ និងឪកាស​ដើម្បីស្រាយបញ្ហា​។

កាយវិកាល​...!! តើក្រាន់តែនិយាយទូរស័ព្ទ​អាចឃើញកាយវិកាលមែនទេ? ជាការពិតណាស់​ វាពិតជាអាច។ អ្នកសន្ទនាជាមួយអ្នក​អាចដឹងនូវពេលដែលអ្នកញញឹម “when you smile people know”។ 
ធាតុផ្សំដែលសំខាន់បំផុតក្នុងធាតុផ្សំទាំងបីនេះគឺ ភាសាកាយវិកាល។ ពេលអ្នកញញឹម​គឺមានឥទ្ធិពល​ ក្នុងការទំនាក់ទំនង ការញញឹមជាធម្មជាតិដ៏ស្រស់ស្អាតរបស់មនុស្សលោក វាជាធម្មជាតិជាសកល​ដែលមនុស្សទទួលបានពីធម្មជាតិ ក្នុងការប្រស្រ័យទាក់ទងគ្នាទៅវិញទៅមក។

ក្នុងធាតុផ្សំទាំង ៣នេះមាន​ភាសាកាយវិកាល (Body Language) ៥៥% ការលើដាក់សំឡេង (Tone) ៣៨% និង​ការប្រើ​ប្រាស់ ពាក្យនិងឃ្លា(Word) ៧%។
 ករណីសាមាញ្ញៗដែលគួរជៀសវាង​ក្នុងជំនាញនិយាយទូរស័ព្ទ
  •   យូរលើកទូរស័ព្ទពេក​នៅពេលទូរស័ព្ទបានរោទ៌
  • មិនបានស្វាគមន៍ចំពោះអ្នក​ទូរស័ព្ទចូល
  • មិនបញ្ហា​ឈ្មោះអាជីវកម្ម ឬឈ្មោះផ្ទាល់ខ្លួន​
  •  និយាយយឺតៗពេក និយាយលឿនៗពេក និយាយទន់ភ្លន់ពេក និយាយលឺៗពេក
  •   និយាយរអ៊ូងៅៗ និយាយហ៊ឹៗ មិនច្បាស់
  •  លើកកាន់ទូរស័ព្ទមិនត្រឹមត្រូវ ឧ.​ គៀបករ ខាំខ្សែ ដាក់ឆ្ងាយពីខ្លួនជាដើម្បី
  •   ស្តាប់ដោយស្ងាត់ស្ងៀមពេក អាចធ្វើអោយអ្នកទូរស័ព្ទចូល​មានអារម្មណ៍ថាមិនមានអ្នកស្តាប់
  •  ស្តាប់ដោយមិនយកចិត្តទុកដាក់ ហើយព្យាយាមធ្វើអ្វីផ្សេង

ភាពខុសឆ្គងចំពោះការមិនចេះគួរសមរបស់អ្នក និយាយទូរស័ព្ទ​
  •  មិនបានសូមអភ័យទោសនូវពេលទូរសព្ទរោទ៌ជាច្រើងដង​តែមិនបានលើក
  •  មិនបានប្រើពាក្យគួរសម​ស្វាគមន៍តាម គំរូស្តង់ដាដែលបានរៀនមក
  • បរាជ័យក្នុងការនិយាយពាក្យ អគុណ Thanks ចំពោះអ្នកទូរស័ព្ទចូល
  • បរាជ័យ​ក្នុងការនិយាយពាក្យ អគុណ thanks you នូវពេល​អ្នកទូរស័ព្ទចូល​ នៅរងចាំ​ក្នុងទូរស័ព្ទ
  • មិនបាននិយាយ លាគ្នា good bye

និទានសិក្សា​ករណី​ ១.
នៅម៉ោង ១១. ៤៥នាទី។ លោក សុខឡា កំពុងនៅក្នុងការិយាល័យធ្វើរបាយការណ៍បង្ហើយ​​ជូន ប្រធានរបស់គាត់​នៅថ្ងៃរសៀល។ គាត់កំពុងធ្វើរបាការណ៍នោះដល់ទំព័រចុងក្រោយហើយ​ស្រាបតែ​ទូរសព្ទបានរោទ៌ឡើង។ លោក សុខឡា ព្យាយាមមិនលើក​ពីរបីដង។ (ដោយសង្ឃឹមថា​អ្នកទូរស័ព្ទចូលនោះនិងមិនទូរសព្ទមកម្តងទៀតទេ)​ ប៉ុន្តែ​ទូរស័ព្ទបានរោទ៌លើងទៀត។ ម្តងនេះ លោក សុខឡា បានលើក​ហើយនិយាយទាំងញញឹមថា៖ “ហេឡូ ជំរាបសួរ!! ខ្ញុំសុខឡា​ តើមានអ្វីអោយខ្ញុំជួយដែល? “Hello this is Sokla. How may I help you?”.

តើលោក សុខឡា ជាអ្នកជំនាញនិយាយទូរស័ព្ទល្អម្នាក់ដែលឬទេ?
--------------------ល្អ-----------------------មិនល្អ

 និទានសិក្សា​ករណី​ ២.
តារាគឺជាអ្នកបំរើរការជា Support Center Agentនៅក្រុមហ៊ុនអ៊ិនធឺណិតដ៏ធំមួយ។ ប្រធានរបស់គាត់គឺលោក សុខឡា​បានទៅញ្ញំាអាហារថ្ងៃត្រង់ជាមួយមិត្តស្រីរបស់គាត់តែទើបតែមកពី​ បាត់ដំបង។ ទូរស័ព្ទរបស់តារារោទ៌ឡើង រំពិចនោះ តារាបានលើកយ៉ាងលឿងនិយាយស្វាគមន៍​ ហើយនិងបានបញ្ចប់ ទៅវិញយ៉ាងឆាប់រហ័ស និងយ៉ាងគួរសម។ “តើបងអាចរងចាំមួយភ្លេតសិនបានទេ”។  (អ្នកទូរស័ព្ទចូលមិនទាន់ទាំងបាននិយាយអ្វីមួយមាត់ផង)

តើលោក តារា ជាអ្នកជំនាញនិយាយទូរស័ព្ទល្អម្នាក់ដែលឬទេ?
--------------------ល្អ-----------------------មិនល្អ

និទានសិក្សា​ករណី​ ៣.
លោក ហុកហៀប ជាបុគ្គលិក បចេ្ចកទេស​ បំរើរការងារនូវក្រុមហ៊ុន អ៊ិនធឺណិត​ដ៏ធំនិងឈាន មុខគេមួយគត់នៅកម្ពុជា។ ចំនុះសំខាន់នៃការងាររបស់គាត់គឺត្រូវធ្វើយ៉ាងណាអោយ អ៊ីនធឺណិតរបស់អតិថិជន​ដើរបានល្អ។ អតិថិជនម្នាក់មានបញ្ហាផ្នែកបច្ចេកទេស ឧបករណ៍របស់គាត់​ធម្មតាចេញភាសារ អង់គ្លេស តែពេលនេះបែជាចេញភាសារចិនវិញ។​ លោក ហុកហៀប បានពន្យល់ អតិថិជនវិញថា គាត់មិនដោះស្រាយ​បញ្ហាចេញអក្សរចិន ឬអក្សរអង់គ្លេសទេ គឺគាត់ដោះ ស្រាយតែបញ្ហា អ៊ិនធឺណិត ដើរបានស្រួល ឬមិន ដើរតែ ប៉ុណ្ណោះ។ “បងអាចព្យាយាមពិនិត្យមើលវាម្តងទៀតមើល?”

តើលោក តារា ជាអ្នកជំនាញនិយាយទូរស័ព្ទល្អម្នាក់ដែលឬទេ?
--------------------ល្អ-----------------------មិនល្អ

(នៅមានត...) 
row 1, cell 1 row 1, cell 2
row 2, cell 1 row 2, cell 2
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: