ផែនការអាជីវកម្ម Business plan
មគ្គុទ្ទេសក៍៖ ការរៀបចំផែនការអាជីវកម្មឱ្យមានប្រសិទ្ធភាព
ផែនការអាជីវកម្ម គឺជា
"ផែនទីបង្ហាញផ្លូវ" ។ ទោះបីជាអ្នកចាប់ផ្តើមសរសេរមុន ឬក្រោយពេលបើកអាជីវកម្មក៏ដោយ វាគឺជាឧបករណ៍ដោះស្រាយបញ្ហា និងជួយឱ្យបុគ្គលិកដើរទៅរកគោលដៅតែមួយ ទោះបីជាគ្មានវត្តមានម្ចាស់ក្រុមហ៊ុនបញ្ជាផ្ទាល់ក៏ដោយ។
១. សេចក្តីសង្ខេប (Executive Summary) ពន្យល់ដោយខ្លីអំពីផលិតផល និងទស្សនវិស័យក្នុងកថាខណ្ឌមួយ ឬពីរ ដើម្បីឱ្យអ្នកអានឆាប់យល់ពីខ្លឹមសាររួម។ ២. ផលិតផល ឬសេវាកម្ម បញ្ជាក់ឱ្យច្បាស់ថាវាជាអ្វី? ជួយដោះស្រាយបញ្ហាអ្វី? បង្កើតឡើងដើម្បីអ្វី? ផ្នែកនេះជួយឱ្យអ្នកអានយល់ពីតម្លៃនៃវត្តមានរបស់ក្រុមហ៊ុនអ្នក។ ៣. ដំណាក់កាលនៃអាជីវកម្ម តើអ្នកកំពុងស្ថិតក្នុងដំណាក់កាល គំនិត, គំរូដើម (Prototype), ឬកំពុងមានប្រាក់ចំណេញ? វាជួយផ្តល់បរិបទដល់អ្នកអាន។ ៤. ទំហំទីផ្សារ (Market Size) បង្ហាញពីចំនួនទឹកប្រាក់សរុបនៃប្រភេទអាជីវកម្មដែលអ្នកចង់ចាប់យក។ វានឹងបង្ហាញថាអ្នកយល់ច្បាស់ពីទិដ្ឋភាពអាជីវកម្មរបស់អ្នក។ ៥. ទីផ្សារគោលដៅ (Target Market) កុំគិតថាគ្រប់គ្នាជាអតិថិជនរបស់អ្នក។ ការកំណត់អតិថិជនជាក់លាក់នឹងជួយឱ្យយុទ្ធនាការទីផ្សាររបស់អ្នកមានប្រសិទ្ធភាពបំផុត។ ៦. យុទ…