ឪពុកអ្នកមានបញ្ជូនកូនអោយទៅរស់នៅឯស្រុកស្រែជនបទ តើមានអ្វីកើតឡើងក្រោយកូនត្រឡប់មកវិញ?

ឪពុកអ្នកមានបញ្ជូនកូនអោយទៅរស់នៅឯស្រុកស្រែជនបទ តើមានអ្វីកើតឡើងក្រោយកូនត្រឡប់មកវិញ?
បុរសអ្នកមានម្នាក់បានបញ្ចូនកូនប្រុសគាត់អោយទៅ នៅស្រុកស្រែជនបទដាច់ស្រយ៉ាល ហើយនេះគឺជាអ្វីដែល បានកើតឡើងនូវពេលកូនប្រុសនោះបានត្រឡប់មកផ្ទះវិញ។ ឪពុកម្នាក់បានបញ្ចូនកូនប្រុសរបស់គាត់អោយទៅនៅឯងជនបទដាច់ស្រយ៉ាង ដោយចង់អោយកូនប្រុ​ស​គាត់ទទួលបាននូវ​បទ​ពិសោធន៍ ពីជិវភាពអ្នកស្រុកស្រែជនបទ។ កូនប្រុសនោះបានទៅរស់នៅក្នុងគ្រួសារមួយនៅឯង​ជនបទនោះរយៈពេល ៣ថ្ងៃ ហើយបានត្រឡប់មកផ្ទះវិញ គាត់ក៏បានសួរទៅកូនប្រុសនោះថា៖ - ឪពុកក៏សួរកូនថា៖ យ៉ាងម៉េចដែលកូនទៅឯងជនបទនោះ? - កូនប្រុសនោះឆ្លើយថា៖ ខ្ញុំគិតមិនអីទេប៉ា ។ - ឪពុកក៏សួរបន្តទៀត៖ តើផ្ទះយើងនិងផ្ទះដែលនៅជនបទនោះខុសគ្នាយ៉ាងម៉េចដែរ? - កូនប្រុសឆ្លើយដោយក្តីរំភើបថា៖ ខុស ខុសគ្នាខ្លាំងណាស់ប៉ា។ ផ្ទះយើងមានឆ្កែតែមួយ ប៉ុន្តែនៅទីនោះផ្ទះគេមាន​ឆ្កែដល់ទៅ ៤ឯងណោះ ។ - ផ្ទះយើងមានទឹកថ្លាក្នុងអាងហែលទឹក ប៉ុន្តែនៅទីនោះវិញ គេមានស្រះទឹកធំមួយ មានខ្យល់បរិសុទ្ធ ហើយមាន ត្រីទៀតផង។ - មានអំពូលភ្លើងផ្លុងៗនៅក្នុងសួនច្បារមាន ព្រះច័ន្ទ និងផ្កាយរៈព្រោងព្រាតនៅក្នុងទីវាលនៅក្នងពេលយប់។ - តែនៅក្នុងសួនច្បារយើងវិញនោះ ហំពាត់ជុំវិញទៅដោយជញ្ជំាង ប៉ុន្តែសួនពួកគេវិញគ្មានទេ សួនគេវែងមើលដាច់ កន្ទុយភ្នែក មើលដល់ជើងមេឃហ៎!!។ - នៅផ្ទះយើងស្តាប់ចម្រ…