កុំ​វាយតម្លៃ​មនុស្សតែ​ពីសំបក​ក្រៅ​​ ប្រយ័ត្នជួបរឿងមិននឹកស្មានដល់ Don't judge people by their appearance, be careful of unexpected things.

Don't judge people by their appearance, be careful of unexpected things.
កុំ​វាយតម្លៃ​មនុស្សតែ​ពីសំបក​ក្រៅ​​ ប្រយ័ត្នជួបរឿងមិននឹកស្មានដល់ Don't judge people by their appearance, be careful of unexpected things.
កុំវាយតម្លៃមនុស្សតែលើសំបកក្រៅ! មេរៀនដ៏ភ្ញាក់ផ្អើលនៅធនាគារ ថ្ងៃមួយ មានស្ត្រីវ័យចំណាស់ម្នាក់បានអញ្ជើញទៅដកប្រាក់នៅធនាគារ។ គាត់បានហុចសែកទៅឱ្យបុគ្គលិកផ្នែកសេវាកម្ម រួចនិយាយដោយសំឡេងស្រទន់ថា៖ «ក្មួយស្រី! យាយចង់ដកលុយចំនួន ៣០០ ដុល្លារ» ។ បុគ្គលិកធនាគារ (ឆ្លើយតបទាំងឫកពាឈ្លើយ)៖ «ការដកប្រាក់ក្រោម ៥០០ ដុល្លារ សូមអញ្ជើញទៅដកនៅទូ ATM ខាងក្រៅទៅលោកយាយ! លុយត្រឹមតែ ៣០០ ដុល្លារសោះ មិនបាច់មកដកដល់ក្នុងធនាគារនាំតែខាតពេលគេទេ!» លោកយាយ៖ «ចុះហេតុអ្វីបានជាដកនៅកន្លែងនេះមិនបានក្មួយ?» បុគ្គលិកធនាគារ (ស្ដីឱ្យទាំងមុខក្រញូវ)៖ «នេះជាច្បាប់របស់ធនាគារ! បើលោកយាយគ្មានកិច្ចការអ្វីផ្សេងទៀតទេ សូមអញ្ជើញចាកចេញទៅ ដើម្បីទុកកន្លែងឱ្យអតិថិជនផ្សេងទៀត!» លោកយាយនៅស្ងៀមមួយសន្ទុះ រួចក៏តបវិញថា៖ «អូ! បើអញ្ចឹងទេ... ក្មួយស្រីជួយដកលុយទាំងអស់ដែលយាយមានក្នុងកុងឱ្យយាយមក!» បុគ្គលិកធនាគាររូបនោះបានឆែកមើលគណនីរបស់លោកយាយ ហើយស្រាប់តែតក់ស្លុតយ៉ាងខ្លាំង សឹងតែធ្លាក់ថ្លើម ព្រោះគាត់បានឃើញទឹកប្រាក់រហូតដល់ ១០ លានដុល្លារ ក្នុងគណនីនោះ។ នាងប្រែទឹកមុខភ្លាមៗ រួចនិយាយទាំងញ័រមាត់ថា៖ …