នាគក្នុងផ្នត់គំនិតខ្មែរ Dragons in the Khmer mindset
ស្ថាបត្យកម្មបុរាណខ្មែរ នាគក្នុងផ្នត់គំនិតខ្មែរ អាថ៌កំបាំងនៃចំនួនក្បាលនាគ និងអត្ថន័យវិញ្ញាណ
សិល្បៈនៃការឆ្លាក់នាគ មិនមែនគ្រាន់តែជាការលម្អស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្កប់នូវទស្សនវិជ្ជាជីវិតដ៏ជ្រាលជ្រៅរបស់ដូនតាខ្មែរ។ នាគគឺជាតំណាងនៃ "ទឹក" ដែលជាប្រភពនៃជីវិត និងកសិកម្ម។ រាល់ក្បាលនាគដែលងើបឡើង គឺជាការប្រកាសពីសន្តិភាព ការការពារ និងសេចក្តីថ្លៃថ្នូរដែលស្ថិតស្ថេរអមតៈលើទឹកដីអង្គរ ដោយចៀសវាងចំនួនគូដែលតំណាងឱ្យភាពសាបសូន្យ។
ក្នុងស្ថាបត្យកម្មខ្មែរ ចំនួនក្បាលនាគត្រូវបានកំណត់យ៉ាងច្បាស់លាស់ជាលេខសេស (១, ៣, ៥, ៧, ៩) ព្រោះលេខសេសតំណាងឱ្យសេចក្តីមិនចេះស្លាប់ និងការរីកចម្រើនមិនចេះចប់មិនចេះហើយ៖
១ នាគក្បាល ១ ភាគច្រើនប្រទះឃើញក្នុងសំណង់សម័យថ្មី ដែលពុំមានឈ្មោះពិតប្រាកដក្នុងតំណាលបុរាណ។ ៣ នាគកល្បៈ (Kalpa) ជានាគដែលមានអំណាចខ្លាំងក្លា និងមានចរិតកំណាច (ក្នុងន័យការពារ)។ ៥ នាគអនន្ត (Ananta) តំណាងឱ្យយានជំនិះរបស់ព្រះភិរុណ (ព្រះនៃទឹកភ្លៀង) នាំមកនូវភាពត្រជាក់ត្រជុំ។ ៧ នាគមុជ្ជលិន (Mucalinda) មានតំណាលក្នុងពុទ្ធប្រវត្តិ គឺជាអ្នកការពារព្រះសម្មាសម្ពុទ្ធពីខ្យល់ព្យុះ។ ៩ នាគវ៉ាសុគិ (Vasuki) ឫនាគពាសស្រកី ឫសេសៈ ដែ…