នាគក្នុងផ្នត់គំនិតខ្មែរ Dragons in the Khmer mindset

Dragons in the Khmer mindset
Khmer Naga Architecture
ស្ថាបត្យកម្មបុរាណខ្មែរ

នាគក្នុងផ្នត់គំនិតខ្មែរ

អាថ៌កំបាំងនៃចំនួនក្បាលនាគ និងអត្ថន័យវិញ្ញាណ

សិល្បៈនៃការឆ្លាក់នាគ មិនមែនគ្រាន់តែជាការលម្អស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្កប់នូវទស្សនវិជ្ជាជីវិតដ៏ជ្រាលជ្រៅរបស់ដូនតាខ្មែរ។ នាគគឺជាតំណាងនៃ "ទឹក" ដែលជាប្រភពនៃជីវិត និងកសិកម្ម។ រាល់ក្បាលនាគដែលងើបឡើង គឺជាការប្រកាសពីសន្តិភាព ការការពារ និងសេចក្តីថ្លៃថ្នូរដែលស្ថិតស្ថេរអមតៈលើទឹកដីអង្គរ ដោយចៀសវាងចំនួនគូដែលតំណាងឱ្យភាពសាបសូន្យ។

ក្នុងស្ថាបត្យកម្មខ្មែរ ចំនួនក្បាលនាគត្រូវបានកំណត់យ៉ាងច្បាស់លាស់ជាលេខសេស (១, ៣, ៥, ៧, ៩) ព្រោះលេខសេសតំណាងឱ្យសេចក្តីមិនចេះស្លាប់ និងការរីកចម្រើនមិនចេះចប់មិនចេះហើយ៖

នាគក្បាល ១

ភាគច្រើនប្រទះឃើញក្នុងសំណង់សម័យថ្មី ដែលពុំមានឈ្មោះពិតប្រាកដក្នុងតំណាលបុរាណ។

នាគកល្បៈ (Kalpa)

ជានាគដែលមានអំណាចខ្លាំងក្លា និងមានចរិតកំណាច (ក្នុងន័យការពារ)។

នាគអនន្ត (Ananta)

តំណាងឱ្យយានជំនិះរបស់ព្រះភិរុណ (ព្រះនៃទឹកភ្លៀង) នាំមកនូវភាពត្រជាក់ត្រជុំ។

នាគមុជ្ជលិន (Mucalinda)

មានតំណាលក្នុងពុទ្ធប្រវត្តិ គឺជាអ្នកការពារព្រះសម្មាសម្ពុទ្ធពីខ្យល់ព្យុះ។

នាគវ៉ាសុគិ (Vasuki)

ឫនាគពាសស្រកី ឫសេសៈ ដែលមានតំណាលក្នុងរឿងកូរសមុទ្រទឹកដោះដ៏ល្បីល្បាញ។

Post a Comment