វគ្គទី៦៖ បិតារបស់ ស៊ឺម៉ាឈាន

វគ្គទី៦៖ បិតារបស់ ស៊ឺម៉ាឈាន
វគ្គទី៦៖ បិតារបស់ ស៊ឺម៉ាឈាន ស៊ឺម៉ាឈាន ជាអ្នកប្រវត្តិសាស្រ្ដ អ្នកអក្សរសាស្រ្ដដ៏អស្ចារ្យរបស់ចិន ជីវិតកាលពី ១៤៥-៩០ មុនគ.ស.។ បិតារបស់លោកមានឈ្មោះថា ស៊ឺម៉ាថាន់ ជាមន្ត្រីក្នុងសម័យរាជវង្ស ហាន ធ្វើការងារ​ពាក់ព័ន្ធតំណត់ត្រាប្រវត្តិសាស្ដ្រ សង្គមក្នុងសម័យនោះ ជាសង្គមដែលពុំទាន់សម័យផ្នែកខាងសម្ភារនិយម សៀវភៅប្រវត្តិសាស្រ្ដ មានតែសៀវភៅ «ឈុនឈីវ» ដែល ខុងជឺ និពន្ធមុនគ.ស.ជាង ៤០០ ឆ្នាំ ក្រៅពីសៀវភៅនេះ ប្រទេសចិន ស្ទើរតែគ្មានសៀវភៅសៀវភៅកំណត់ត្រាប្រវត្តិសាស្រ្ដដទៃទៀតឡើយ។ ធាតុពិតនៅក្នុងសម័យ ចានក្វ័រ នគរផ្សេងៗ ក៏បានកត់ត្រាប្រវត្តិសាស្ដ្ររបស់ខ្លួនដែរ ប៉ុន្តែគ្រាដែលស្ដេច ជិនស៊ី រួបរួមផែនដី ចិន បានសម្រេច ស្ដេចអង្គនេះ ដុតសៀវភៅទាំងនោះ ខ្ទេចខ្ទីអស់ ថែមទាំងចាប់ខ្លួននិស្សិតកម្រិតបញ្ញាជន ទៅកប់ទាំងរស់ទៀតផង។ ម្ល៉ោះហើយប្រទេស ចិន ក្នុងសម័យស្ដេច ជិនស៊ី ចាំបាច់ត្រូវតែប្រញាប់ប្រញាលសិក្សាស្រាវជ្រាវរាវរកទិន្នន័យផ្នែខាងប្រវត្តិសាស្រ្ដ ដើម្បីបង្កើតសៀវភៅ ប្រវតិ្តសាស្ដ្រថ្មីទុកជាសម្បត្តិជាតិ។ ស៊ឺម៉ាថាន់ មើលឃើញហេតុការណ៍ប្រថុចញុកដូច្នេះ ទើបផ្ញើក្ដីសង្ឃឹមលើ ស៊ឺម៉ាឈាន ជាកូនប្រុសរបស់ខ្លួន ខណៈពេលដែលស៊ឺម៉ាឈាន មានអាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះ។ ការបណ្…