រឿង បឹង​ត្របែក

រឿង បឹង​ត្របែក
រឿង បឹង​ត្របែក (សង្កាត់​លេខ ៥ ក្រុង​ភ្នំពេញ) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៣៩ - ១៤៤ ឈ្មោះ​ភូមិ​ផ្សេង​ៗ នៅ​ក្នុង​ក្រុង​ភ្នំពេញ សុទ្ធ​សឹង​តែ​មាន​ប្រវត្តិ​ដើម​កំណើត ច្រើន​បែប​ច្រើន​យ៉ាង​ណាស់, ប៉ុន្តែ​ដែល​សំខាន់ គឺ​ត្រង់​រឿង​ណា​ទាក់​ទង​នឹង​ប្រវត្តិ​សាស្ត្រ​ផង ជា​បែប​និទាន​ពីរោះ​ស្ដាប់​ផង ។  យើង​លើក​យក​មក​ចុះ​ផ្សាយ​ក្នុង​ទី​នេះ តែ​រឿង​ណា​ដែល​មាន​លំដាប់​រឿង​វែង​ឆ្ងាយ, ឯ​រឿង​ខ្លី​ៗ បន្តិច​បន្តួច ពុំ​បាន​លើក​យក​មក​អធិប្បាយ​ទេ ។ រឿង​បឹង​ត្របែក​នេះ មាន​ប្រាកដ​នៅ​ក្នុង​សៀវភៅ​ព្រះ​រាជ​ពង្សាវតារ​ច្បាប់​សរសេរ​ដៃ តម្កល់​នៅ​ពុទ្ធសាសនបណ្ឌិត្យ​សព្វ​ថ្ងៃ ដែល​យក​មក​លំនាំ​រឿង​បាន ដូច​តទៅ ៖ តាម​សព្ទ​នៃ​ពាក្យ​ខាង​លើ​នេះ មិន​មែន​ជា​ពិបាក​យល់​ទេ តែ​នៅ​មាន​បញ្ហា​ខ្លះ ដែល​អ្នក​អាន​គួរ​ជ្រាប គួរ​ចាំ​ជា​ប្រវត្តិ ។  អាស្រ័យ​ហេតុ​នេះ បាន​ជា​យើង​ស្រាវ​ជ្រាវ រក​ពង្សាវតារ​នៃ​បឹង​ត្របែក មក​អធិប្បាយ​ជូន ។ តើ​ហេតុ​អ្វី បាន​ជា​គេ​ហៅថា "បឹង​ត្របែក" តាម​រូប​សព្ទ​នេះ គេ​អាច​យល់​បាន​ភ្លាម តែ​ត្រង់​ខុស ឬ​ត្រូវ​តាម​ប្រវត្តិ​នោះ យើង​មិន​ទាន់​ដឹង​ទេ បើ​យើង​បំបែក​សព្ទ​នេះ​ទៅ បាន​ន័យ​ថា "បឹង​ដែល​មាន​ដើម​ត្របែក ហៅ…