ជំនាញ និងទិចនិចក្នុងការនិយាយទូរស័ព្ទជាមួយអតិថិជន kills and techniques in speaking on the phone with customers

ជំនាញទំនាក់ទំនងតាមទូរស័ព្ទ៖ គន្លឹះឆ្ពោះទៅរកភាពជោគជ័យនៃអាជីវកម្ម

ដោយ៖ លោក សុខឡា

ឆ្លងកាត់បទពិសោធន៍មួយនៃការធ្វើការងារស្និទ្ធជាមួយអតិថិជនតាមរយៈការនិយាយទូរស័ព្ទមក ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឥទ្ធិពលរបស់វាចំពោះមុខជំនួញ។ មិនថាតែការរកស៊ី ឬការប្រាស្រ័យទាក់ទងប្រចាំថ្ងៃជាមួយមិត្តភក្តិ និងក្រុមគ្រួសារនោះទេ ការទាក់ទងតាមទូរស័ព្ទគឺជាចំណុចចាប់ផ្តើមដំបូងបង្អស់។

“ទូរស័ព្ទគឺជាលុយ”
(Telephone is Money)

អតិថិជនទូរស័ព្ទមកកាន់អ្នកគឺជា "លុយ"។ មិនថាពួកគេខលមកដើម្បីទិញទំនិញ ឬខលមកដើម្បីស្ដីបន្ទោសនោះទេ គឺសុទ្ធតែជាឱកាសក្នុងការសាងទំនុកចិត្ត និងនាំលុយចូលក្រុមហ៊ុន។

៥ យ៉ាងនៃរបៀបឆ្លើយទូរស័ព្ទប្រកបដោយវិជ្ជាជីវៈ

លើកទូរស័ព្ទនៅពេលរោទ៍លើកទី ២ ឬទី ៣ (ចៀសវាងលើកទី ៤)
ការស្វាគមន៍តាមពេលវេលា (អរុណសួរស្តី / សាយណ្ហសួរស្តី)
បញ្ជាក់ឱ្យច្បាស់ពីឈ្មោះអាជីវកម្មរបស់អ្នក
បញ្ជាក់ពីឈ្មោះខ្លួនអ្នកផ្ទាល់ (ឧ. បាទ! ខ្ញុំសុខឡា កំពុងនិយាយ)
ស្នើសួររកជំនួយ (តើមានអ្វីឱ្យខ្ញុំជួយដែរឬទេ?)

ធាតុផ្សំ ៣ យ៉ាងសំខាន់បំផុតក្នុងការទំនាក់ទំនង

៥៥%
ភាសាកាយវិការ (Body Language)
៣៨%
ការលើកដាក់សំឡេង (Tone)
៧%
ពាក្យពេចន៍ (Words)

សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទាញយកឯកសារមេរៀនបាននៅទីនេះ៖

📥 ទាញយកឯកសារ (PDF)

Post a Comment

/*]]>*//**/