ជិវិតគឺត្រូវចេះកំសាន្តនូវពេលមានទុក្ខលំបាក Life is about enjoying the difficult times.

ជិវិតគឺត្រូវចេះកំសាន្តនូវពេលមានទុក្ខលំបាក Life is about enjoying the difficult times.
ជីវិតគឺជាការដើរលើផ្លូវដ៏វែងឆ្ងាយ និងមានភាពប្រថុយប្រថាន ដែលយើងមិនអាចស្មានដឹងថាខ្លួនឯងអាចមានជីវិតរស់នៅបានប៉ុន្មានខែ ឬប៉ុន្មានឆ្នាំទៀតឡើយ។ ហេតុដូចនេះហើយ ទើបមានសំណួរជាច្រើនជុំវិញពាក្យថា "ជីវិត" នេះ។ តើជីវិតមានន័យដូចម្ដេច? (What is the meaning of life?) ការបកស្រាយអំពីអត្ថន័យនៃជីវិតមានភាពខុសៗគ្នា អាស្រ័យលើស្ថានភាពដែលមនុស្សម្នាក់ៗកំពុងជួបប្រទះ៖ ជីវិត ជាការតស៊ូ៖ សម្រាប់អ្នកដែលកំពុងពុះពារឆ្លងកាត់វិបត្តិសិទ្ធិ សេរីភាព ស្នេហា ឬជីវភាព។ ជីវិត ជាសុភមង្គល៖ សម្រាប់អ្នកដែលបានជួបប្រទះអ្វីមួយដែលជាទីពេញចិត្ត។ ជីវិត ជាការដណ្ដើមគ្នារស់៖ ក្នុងស្ថានភាពដែលត្រូវហ៊ុំព័ទ្ធដោយសត្រូវ ឬសមរភូមិសង្គ្រាម។ ជីវិត ជាការលាងបាប ឬកម្មផល៖ ផ្អែកលើជំនឿសាសនាដែលជឿលើជាតិមុន និងជាតិក្រោយ។ ជីវិតពិត៖ គឺជាចន្លោះពេលចាប់តាំងពីយើង "កើត" រហូតដល់ថ្ងៃដែលយើង "ស្លាប់"។ យ៉ាងណាមិញ ការមានជីវិតរស់នៅគឺជារឿងដ៏ប្រសើរដែលមិនអាចកាត់ថ្លៃបាន។ យើងមានរឿងរ៉ាវជាច្រើនដែលត្រូវធ្វើ ទាំងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម…