សំរាច់ចិត្តអោយបានច្បាស់លាស់នូវអ្វីដែលអ្នកចង់ធ្វើ.! Be clear about what you want to do.
សំរាច់ចិត្តអោយបានច្បាស់លាស់នូវអ្វីដែលអ្នកចង់ធ្វើ.! Be clear about what you want to do.
Decide Exactly What You Want
"ពិភពលោកបានបង្កើតនូវទម្លាប់មួយ នៃការបង្កើតកន្លែងសម្រាប់មនុស្ស ដែលនិយាយហើយធ្វើសកម្មភាពដោយបង្ហាញថា តើខ្លួនត្រូវទៅកាន់ទីណា ហើយនឹងត្រូវធ្វើអ្វីនាពេលអនាគត។"
"The World has a habit of making room for the man whose words and actions show that he knows where he is going."
---- Napoleon Hill ---- 🚀 ធ្វើការសាកល្បង!
ត្រូវបង្កើតបញ្ជីនៃក្ដីស្រមៃរបស់អ្នកសម្រាប់ការដោះស្រាយបញ្ហាការងារ និងមុខតំណែងតួនាទីរបស់អ្នក។ ចាប់ផ្ដើមដោយក្ដីស្រមៃថា អ្នកមិនមានដែនកំណត់លើអ្វីដែលអ្នកអាចធ្វើទៅបាន។
តើការងារណាមួយដែលអ្នកគួរតែជ្រើសយក ប្រសិនបើអ្នកមានជម្រើសការងារច្រើន? ត្រូវគិតទៅដល់លក្ខខណ្ឌនៃសកម្មភាពឱ្យច្បាស់លាស់ថា តើអ្នកអាចធ្វើសកម្មភាពដោយរហ័សបានដែរឬទេ? តើអ្នកអាចធ្វើវាបានឥឡូវនេះទេ ដើម្បីចាប់ផ្ដើមរៀបចំខ្លួនឯង និងផ្លាស់ប្ដូរសកម្មភាពឆ្ពោះទៅកាន់តំណែងការងារដែលអ្នកចង់បាន? អ្នកអាចឆ្លើយយ៉ាងម៉េចក៏បាន ធ្វើអ្វីក៏បាន ប៉ុន្តែត្រូវតែធ្វើ និងមានភាពទទួលខុសត្រូវខ្ពស់។
អាថ៌កំបាំងនៃភាពជោគជ័យគឺ ការសម្រេចចិត្តធ្វើអ្វីមួយដោយជាក់លាក់ និងរីករាយ ហើយស្វែងរកវិធ…