វគ្គទី២៖ មាតារបស់ ម៉េងជឺ
មាតារបស់ ម៉េងជឺ ម៉េងជឺ ជាកំពូលអ្នកប្រាជ្ញមួយរូបនៅក្នុងសម័យ ចានក្វ័រ (មុនគ.ស ៣៧២-២៨៩ ឆ្នាំ) ឋានៈរបស់ ម៉េងជឺ គឺបន្ទាប់ពី ខុងជឺ តែម្នាក់ប៉ណ្ណោះ។ មនុស្សម្នាតែងតែនិយាយគ្នាថា «ជោគជ័យរបស់ ម៉េងជឺ គឺចែកមិនដាច់ពីការអប់រំ និងការ បង្ហាត់ បង្រៀនដ៏ តឹងរឹងរបស់ មាតារបស់គាត់ឡើយ»។ កាលពីដើមឡើយផ្ទះរបស់ ម៉េងជឺ គឺអាស្រ័យ នៅជិតព្រៃស្មសាន (ព្រៃដែលគេយកសាកសព ទៅដុតឬកប់)។ សម័យ ដែល ម៉េងជឺ នៅតូច គាត់ចូលចិត្តរត់លេងនៅម្ដុំព្រៃស្មសាននោះ ពេលឃើញអ្នកស្រុកធ្វើនូវពិធីបញ្ចុះសាកសព គាត់ក៏យកតម្រាប់់តាមដោយបបួលមិត្តភក្តិមកលេងបញ្ចុះសព ដូចជាជួយគ្នាជីករណ្ដៅ និងសែងក្ដារមឈូសសព ជាល្បែងលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ ម្ដាយរបស់ ម៉េងជឺ ឃើញហើយក៏មានអារម្មណ៍ថា មជ្ឈដ្ឋានបែបនេះ ជះឥទ្ធិពលពុំល្អចំពោះការលូតលាស់របស់ក្មេងទេ ស្រេចហើយគាត់ក៏បានផ្លាស់ទីលំនៅ។ ផ្ទះរបស់ ម៉េងជឺ ស្ថិតនៅក្បែរផ្សារនិងហាងលក់ដូរ ក្រោយពីបានប្ដូរមកកន្លែងនេះ ម៉េងជឺ ក៏នាំមិត្តភក្តិលេងល្បែងលក់ដូរ យកតម្រាប់តាមអ្នកលក់ដូរក្នុងតំបន់នោះ។ ម្ដាយរបស់ ម៉េងជឺ បានឃើញដូច្នេះ គាត់មានអារម្មណ៍មិនស្ងប់សោះ គាត់គិតថាបរិស្ថានដូចនេះ អំណោយផលមិនល្អចំពោះការសិក្សាស្រាវជ្រាវរកចំណេះដឹងរបស់ក្មេងទេ ម្ល៉ោ…