ខុងជឺ ស្តេចគ្មានបល្លង្ក
ខុងជឺ (Confucius)
គឺជាទស្សនវិទូមួយរូបដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រចិន។
ឈ្មោះរបស់លោកបានដក់ជាប់ជាមួយនឹងប្រជាជនចិន
និងអ្នកសិក្សាស្រាវជ្រាវពីទស្សនវិជ្ជាចិនអស់រយៈពេលជាងពីរpluginសហសវត្សមកហើយ។
ទស្សនវិជ្ជារបស់ខុងជឺ បានបង្រៀនមនុស្សជាតិឱ្យមានការគិតពិចារណាប្រកបដោយហេតុផល
និងធ្វើអំពើប្រកបដោយសីលធម៌ខ្ពស់។
គ្មានជនណាម្នាក់ស្ថិតនៅក្នុងកាល
និងលំហណាបដិសេធមិនទទួលយកការទូន្មានរបស់ខុងជឺបានឡើយ។
ក្នុងពេលដែលលោកក្លាយជានាយករដ្ឋមន្ត្រីនគរលូ
លោកបានប្រែក្លាយនគរមួយនេះឱ្យទៅជានគរដែលពោរពេញទៅដោយឬទ្ធានុភាព។ នៅក្នុងឯកសារ
"សន្ទនាទស្សនវិជ្ជា" ខុងជឺបានផ្តល់ពុទ្ធិ
និងមធ្យោបាយបង្រៀនសិស្សរបស់លោកឱ្យទទួលបាននូវគតិបណ្ឌិតដ៏វិសេសវិសាល។
ការចងក្រងឯកសារ
«ខុងជឺ ស្តេចគ្មានបល្លង្គ» នេះ
គ្រាន់តែជាការសិក្សាសង្ខេបនូវប្រវត្តិ និងស្នាដៃរបស់លោកតែប៉ុណ្ណោះ។
យើងពិតជាទទួលស្គាល់ថា ការសិក្សានេះមិនអាចជៀសផុតពីកំហុសឆ្គងផ្នែកទម្រង់
និងខ្លឹមសារបានឡើយ។
ទំហំឯកសារ៖ 6.81 MB
តម្លៃ៖ ឥតគិតថ្លៃ (Free) 📥 ចុចទីនេះដើម្បីទាញយក
មើលសៀវភៅអនឡាញ (PDF Preview)