Financial Freedom
យុទ្ធសាស្រ្តសន្សំលុយកំរិតខ្ពស់
ប្រសិនអ្នកអនុវត្តបានត្រឹមត្រូវ ធានាថាអ្នកនឹងក្លាយជាអ្នកជំនាញផ្នែកសិរីភាពហិរញ្ញវត្ថុ!
១. រៀបចំបញ្ជីក្នុងការចាយវាយ
ចូរធ្វើការគុណគូរពីការចំណាយប្រចាំខែសរុប ដើម្បីដឹងពីស្ថានភាពហិរញ្ញវត្ថុពិតប្រាកដ។
- ចំណាយថេរ៖ ថ្លៃផ្ទះ, អ៊ីនធឺណិត, ធានារ៉ាប់រង។
- ចំណាយអថេរ៖ ម្ហូបអាហារ, ហ្គាស, ការកម្សាន្តផ្សេងៗ។
២. ការកាត់បន្ថយការចំណាយ
បែងចែកការចំណាយណាដែល "ចាំបាច់" និង "មិនចាំបាច់"។
បង្កើតកញ្ចប់ថវិកា “Girl/Guy Money” សម្រាប់របស់ដែលអ្នកចង់បានក្នុងខែនីមួយៗ និងផ្អាកការចំណាយខ្ជះខ្ជាយមួយរយៈពេលខ្លី។
៣. បង្កើនប្រាក់ចំណូល
ទន្ទឹមនឹងការសន្សំ អ្នកត្រូវខិតខំធ្វើការបន្ថែម ឬរកការងារក្រៅម៉ោង (Side Hustle) ដើម្បីបង្កើនលំហូរថវិកាដាក់ក្នុងកញ្ចប់សន្សំឱ្យបានកាន់តែច្រើន។