យុទ្ធសាស្ត្រ ឈ្នះចិត្តបិទមាត់អ្នកហ៊ាន

យុទ្ធសាស្ត្រ ឈ្នះចិត្តបិទមាត់អ្នកហ៊ាន
ស្ងាត់ៗលេចមុខម្នាក់! នៅថ្ងៃនេះ តុលាការកម្ពុជាបានសម្រេចចេញដីកាកោះហៅនាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ និងតំណាងរាស្ត្របក្សប្រឆាំង ២ រូបទៀត ឱ្យចូលបំភ្លឺជាបន្តបន្ទាប់ ជុំវិញការចោទប្រកាន់ថា បានបន្លំខ្លួនចូលពន្ធនាគារកាលពីពេលថ្មីៗនេះ។ បទបរិយាយថ្ងៃនេះ៖ "ជាន់កគេ តែលានអណ្តាតខ្លួនឯង" ជំរុំទេវតា សុខចិត្តឈ្នះចិត្តមនុស្សបួនដប់នាក់ ជាជាងឈ្នះចិត្តរាស្ត្រទាំងនគរ។ ការសម្លុត ប្រមាថ គម្រាមកំហែង ដាក់គុក និងសម្លាប់ អ្នកដែលហ៊ាននិយាយការពិត ឬប្រឆាំងខ្លួន គឺក្នុងគោលបំណងកុំឱ្យអ្នកដទៃទៀត និងរាស្ត្រទាំងនគរ ហ៊ាននិយាយការពិតអំពីកំហុសរាប់មិនអស់ និងងើបឡើងប្រឆាំងនឹងក្រុមខ្លួន។ ការគម្រាមកំហែងលោក ជុន ច័ន្ទបុត្រ ដែលរាស្ត្រស្ទើរទាំងនគរចាត់ទុកថាជាវីរជនឆ្នើមម្នាក់របស់ពួកគេនោះ មិនខុសពីការជាន់កលោក ជុន ច័ន្ទបុត្រ តែលានអណ្តាតជំរុំទេវតានោះឡើយ។ លោកអាចនឹងជាប់គុក ឬមិនអាចរស់នៅក្នុងស្រុកខ្មែរដើម្បីដឹកនាំការផ្សាយអំពីការបោះឆ្នោតខាងមុខ ដូចបំណងរបស់ជំរុំទេវតា ដែលមិនចង់ឱ្យអ្នកមានឥទ្ធិពលណាម្នាក់នៅឃ្លាំមើលការបោះឆ្នោតនេះ។ តែជំរុំទេវតាភ្លេចថា អ្នកដែលរាស្ត្រកាន់តែស្អប់ គឺជំរុំទេវតា ហ…