ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់ Propagating plants without using seeds

ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់ Propagating plants without using seeds
បច្ចេកទេសបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់ ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំដុះដំណាំហូបផ្លែផ្សេងៗ។ ការប្រើប្រាស់វិធីសាស្ត្របង្កាត់ដោយមិនប្រើគ្រាប់ ដូចជាការបំបៅ ការតខ្នែង ឬការតមែក ជួយឱ្យយើងចំណេញពេលវេលា និងឆាប់ទទួលបានទិន្នផលខ្ពស់។ ១. វិធីសាស្ត្រ "បំបៅមែក" ការបំបៅមែក គឺជាការបង្កាត់ពូជដោយប្រើមែកផ្ទាល់របស់រុក្ខជាតិ ដែលមានដំណាក់កាលដូចខាងក្រោម៖ 1 ជ្រើសរើសមែកដែលល្អ មិនចាស់ពេក គ្មានរោគ ឬសត្វបំផ្លាញ និងទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់។ 2 កាត់សំបកជុំវិញមែកប្រវែង ១ ថ្នាំងដៃ រួចកោសសម្អាតឱ្យស្អាត។ 3 យកស្រកីដូងដែលត្រាំទឹកពូតឱ្យសើមល្មម ដាក់ក្នុងថង់ រួចយកទៅរុំឱ្យជិតត្រង់កន្លែងដែលបានកាត់សំបក។ 4 ស្រោចទឹកជាប្រចាំ។ នៅពេលដុះឫសពណ៌លឿងត្នោត (ប្រហែល ១-២ ខែ) ទើបអាចកាត់បាន។ 5 យកមែកទៅផ្សាំក្នុងម្លប់ ១-២ ខែបន្ថែមទៀត មុននឹងនាំយកទៅដាំក្នុងដី។ ២. វិធីសាស្ត្រ "តមែក" ការតមែក គឺជាការយកមែកពូជល្អមកតភ្ជាប់នឹងដើមដទៃ ដើម្បីប្តូរពូជឱ្យកាន់តែប្រសើរឡើង។ វិធីសាស្ត្រដែលនិយមបំផុតគឺ ការតមែកបែបសម្រួចភ្ជាប់ ៖ 1 កាត់ដើមបង្គោលឱ្យសល់ប្រវែង ៤ ថ្នាំងដៃ រួចពុះកណ្តាលឱ្យជ្រៅប្រហែល ២ ថ្នាំងដៃ។ 2 នាំយកមែកពូជល្…