ចង់ក្លាយជាអ្នកមាន ត្រូវបំបាត់ចោលនូវចំណុចអវិជ្ជមានទាំង ៥ នេះជាដាច់ខាត៖ Robert Kiyosaki
ហេតុអ្វីបានជាអ្នកនៅតែក្រ? មេរៀនសេដ្ឋី Robert Kiyosaki (Rich Dad Poor Dad)
មហាសេដ្ឋី
Robert Kiyosaki អ្នកនិពន្ធសៀវភៅ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ (Rich Dad Poor Dad) បានបង្ហើបប្រាប់ពីមូលហេតុធំៗចំនួន ៥ ដែលធ្វើឱ្យអ្នកនៅតែក្រ៖
១. ការភ័យខ្លាច
មនុស្សជាច្រើនខិតខំសិក្សាស្រាវជ្រាវ ប៉ុន្តែដល់ពេលត្រូវប្រើប្រាស់ចំណេះដឹង បែរជាខ្លាចរអាមិនហ៊ានដើរទៅមុខ។ សេចក្តីភ័យខ្លាចគឺជាផ្ទាំងដ៏ធំដែលបិទបាំងមិនឱ្យអ្នកដើរទៅរកភាពជោគជ័យបាន។ ការហ៊ានទទួលយកហានិភ័យ គឺជាឱកាសដើម្បីសម្រេចក្តីសុបិនរបស់អ្នក។
២. ការអៀនខ្មាស់
មហាសេដ្ឋីភាគច្រើនកើតចេញពីជីវភាពក្រីក្រ ព្រោះពួកគេមិនខ្លាចខ្មាស់គេក្នុងការចាប់យកឱកាស។ ផ្ទុយទៅវិញ មនុស្សមានចំណេះដឹងខ្ពស់មួយចំនួន មិនហ៊ានដើរចេញពីមុខតំណែង ព្រោះខ្លាចអ្នកដទៃសើចចំអកនៅពេលដែលពួកគេបរាជ័យក្នុងការចាប់ផ្តើមអាជីវកម្ម។
៣. ភាពខ្ជិលច្រអូស
ភាពខ្ជិលច្រអូស មិនព្រមផ្លាស់ប្តូរ ជាប្រភពនាំឱ្យអ្នកមិនមានសកម្មភាព។ មនុស្សខ្លះចូលចិត្តចំណាយពេលដើរលេងកម្សាន្ត និងមិនដែលគិតចង់ធ្វើអ្វីដែលថ្មី នេះជាហេតុធ្វើឱ្យពួកគេមិនអាចទទួលបានភាពរីកចម្រើនក្នុងជីវិត។
៤. ទម្លាប់មិនល្អ
ម…