អត់ព្រមទទួលលុយខ្មែរ ដល់ប៉ះចំជើងខ្លាំងឡើងប៉ះសក់ They refused to accept Khmer money, and they were so angry that they even touched their hair.

They refused to accept Khmer money, and they were so angry that they even touched their hair.
អត់ព្រមទទួលលុយខ្មែរ ដល់ប៉ះចំជើងខ្លាំងឡើងប៉ះសក់ They refused to accept Khmer money, and they were so angry that they even touched their hair.
មេរៀនដ៏ហឹរ! ម្ចាស់ហាងមិនព្រមទទួល "លុយរៀល" ដល់ពេលប៉ះចំជើងខ្លាំង បែរជាចង់ដាច់ផ្ងារវិញ មានបុរសម្នាក់វ័យប្រមាណជាង ៤០ ឆ្នាំ សក់ល្បាយអាចម៍ខ្លា រាងមាំខ្ពស់ និងមានស្ទីលស្លៀកពាក់សមរម្យបែបអ្នកធ្វើការក្រុមហ៊ុន។ លោកបានបើករថយន្ត Lexus RX330 ចូលទៅឈប់នៅមុខម៉ាតក្នុងការ៉ាសសាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ ដើម្បីទិញសម្ភារៈប្រើប្រាស់មួយចំនួន។ បន្ទាប់ពីជ្រើសរើសទំនិញរួចរាល់ ដែលសរុបជាទឹកប្រាក់អស់ ១៩,៥ ដុល្លារ លោកក៏បានហូតក្រដាសប្រាក់រៀលចំនួន ៨ ម៉ឺនរៀល ដើម្បីទូទាត់។ ភ្លាមៗនោះ ម្ចាស់ហាងបានតបមកវិញដោយសម្ដីត្រជាក់ស្រុមថា៖ «សុំទោសពូ! ហាងខ្ញុំមិនទទួលលុយរៀលទេ គឺទទួលតែលុយដុល្លារប៉ុណ្ណោះ!» គ្រាន់តែឮបែបនេះ បុរសនោះមានអារម្មណ៍ភាំងបន្តិច រួចគិតក្នុងចិត្តថា៖ «ស្រុកខ្មែរយើងសម័យនេះ ដល់ថ្នាក់ហ្នឹងផង? លុយជាតិសាសន៍ខ្លួនឯងមិននាំគ្នាចាយ បែរជាចង់លើកស្ទួយតែលុយសាសន៍គេទៅវិញ!» គិតហើយ គាត់ក៏ហូតក្រដាសប្រាក់ ២០ ដុល្លារ ឱ្យទៅអ្នកគិតលុយ។ បន្ទាប់មក អ្នកគិតលុយនោះក៏បានអាប់ប្រាក់រៀលចំនួន ២,០០០ រៀល មកឱ្យគាត់វិញ។ ឃើញឱកាសល្អ បុរសនោះក៏ឆ្លើយតបទៅវិញភ្លាមថា៖ «បើហាងប្អូនមិនទទួលលុយរៀលពីបងទេ បងក៏មិនទទួលលុយរៀលពីប្អូនវិញដែរ!…