បើ​សន្សំ​ឱ្យ​បាន​ត្រឹមតែ​ ២​ដុល្លារ​/ថ្ងៃ​នៅ​វ័យ​ ២០​​ឆ្នាំ​ អ្នក​​នឹង​មាន​លុយ​ ១​លាន​ដុល្លារ​នៅ​វ័យ​ ៦៥​ឆ្នាំ!

បើ​សន្សំ​ឱ្យ​បាន​ត្រឹមតែ​ ២​ដុល្លារ​/ថ្ងៃ​នៅ​វ័យ​ ២០​​ឆ្នាំ​ អ្នក​​នឹង​មាន​លុយ​ ១​លាន​ដុល្លារ​នៅ​វ័យ​ ៦៥​ឆ្នាំ!
នៅក្នុងខ្សែវីដេអូមួយដែលផ្សាយនៅលើ Business Insider បានដកស្រង់សម្ដីរបស់លោក David Bach អ្នកប្រឹក្សាជំនាញ ហិរញ្ញវត្ថុអំពីការសន្សំលុយដើម្បីបានក្លាយជាសេដ្ឋី។ តាមអ្នកជំនាញខាងលើ បានលើកឡើងថា រឿងដែលត្រូវធ្វើគឺចាប់ផ្ដើមវិនិយោគនៅពេលដែលសមប្រកបតែគួរតែឆាប់កាន់តែល្អ ដើម្បីបញ្ជាក់ថា ពេលវេលាសំខាន់ប៉ុណ្ណានៅក្នុងជីវិត។ លោកបានគណនាពីចំនួនលុយដែលត្រូវវិនិយោគរាល់ថ្ងៃដើម្បីក្លាយជាសេដ្ឋីបាន (millionaire-មានលុយចាប់ពី ១លានដុល្លារឡើងទៅ) នៅក្នុងវ័យ ៦៥ឆ្នាំ។ នេះជារបៀបគណនា បើអ្នកចង់ក្លាយជាសេដ្ឋីក្នុងវ័យ ៦៥ឆ្នាំ៖ -បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៥៥ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 156.12 ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 56 984,00ដុល្លារ។ -បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៥០ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 73.49ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 26 824,00ដុល្លារ។ -បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៤៥ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 38.02ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 13 879,00ដុល្លារ។ -បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៤០ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 20.55ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 7 500,00ដុល្លារ។ -បើសិនប…