AKbalthom Kbach (អាក្បាលធំ ក្បាច់) ជានណា?
AKbalthom Kbach (អាក្បាលធំ ក្បាច់) ៗ គឺជាវេបសាយ ដ៏ពេញនិយមមួយដែលអាចអោយលោកអ្នកទាញយក ពុម្ពអក្សរខ្មែរជាង ៤០ម៉ូតបានដោយមិនគិតថ្លៃ ហើយក៏ជាសមិទ្ធិផលនៃការស្រឡាញ់ និងការ លះបង់ពេលវេលាពេលទំនេរផ្ទាល់ខ្លួន ដើម្បីបង្កើតពុម្ពអក្សខ្មែរប្លែកៗ ដាក់ឱ្យប្រើឥតគិតថ្លៃ ព្រោះចង់ជួយអភិរក្ស និងលើកស្ទួយអក្សសាស្ដ្រជាតិ។ តើ AKbalthom Kbach (អាក្បាលធំ ក្បាច់) ជានណា? លោក
នៅ សំណាង គឺស្ថាបនិករបស់ ប្លុក
AKbalthom Kbach (អាក្បាលធំ ក្បាច់) នៅ សំណាង បានឱ្យដឹងថា៖ ក្រុមពួកគេមានគ្នាប្រហែល 18 នាក់ ដែលជាអ្នកសកម្មក្នុងការបង្កើតពុម្ពអក្សខ្មែរ ខណៈសមាជិកក្រុមដទៃទៀត មិនសូវមានពេលជួយ។ ក្នុងការបង្កើតពុម្ពអក្សនេះ យើងបានបង្កើតជាក្រុមមួយឱ្យឈ្មោះថា “ក្រុមអ្នករចនាអក្សពុម្ពខ្មែរ” ដោយមានខ្ញុំ នៅ សំណាង និងឆូយ ប៊ុនសុខហេង ជាអ្នកតំណាងក្រុម។ យុវជន នៅ សំណាង បន្តថា ពួកខ្ញុំស្ទើរតែគ្មានពេលទំនេទេពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ខណៈត្រូវបំពេញការងារ ខ្លះនៅសិក្សារ ហើយខ្លះទៀតមានមុខរបរខ្លួនឯងនៅផ្ទះ។ ព្រោះតែស្រឡាញ់ និងចង់បង្កើតពុម្ពអក្សខ្មែរថ្មីៗ ពួកយើងសុខចិត្តចំណាយពេលវេលាបន្តិចបន្តួចរចនាម៉ូដនៃ…