AKbalthom Kbach (អាក្បាលធំ ក្បាច់) ៗ​ គឺជាវេបសាយ​ ដ៏ពេញនិយម​មួយដែលអាចអោយលោកអ្នកទាញយក ពុម្ព​អក្សរ​ខ្មែរ​​ជាង ៤០ម៉ូតបានដោយមិនគិតថ្លៃ ហើយក៏ជាសមិទ្ធិផលនៃការស្រឡាញ់ និងការ
លះបង់ពេលវេលាពេលទំនេរផ្ទាល់ខ្លួន ដើម្បីបង្កើតពុម្ពអក្សខ្មែរប្លែកៗ ដាក់ឱ្យប្រើឥតគិតថ្លៃ ព្រោះចង់ជួយអភិរក្ស និងលើកស្ទួយអក្សសាស្ដ្រជាតិ។

AKbalthom Kbach (អាក្បាលធំ ក្បាច់) ជានណា?

  • តើ AKbalthom Kbach (អាក្បាលធំ ក្បាច់) ជានណា?

លោក នៅ សំណាង គឺស្ថាបនិក​​របស់ ប្លុក  AKbalthom Kbach (អាក្បាលធំ ក្បាច់) 

នៅ សំណាង បានឱ្យដឹងថា៖ ក្រុម​ពួកគេ​មាន​គ្នា​ប្រហែល 18 នាក់ ដែលជា​អ្នក​សកម្ម​ក្នុង​ការបង្កើត​ពុម្ពអក្ស​ខ្មែរ ខណៈ​សមាជិក​ក្រុម​ដទៃទៀត មិនសូវមាន​ពេល​ជួយ។ ក្នុង​ការបង្កើត​ពុម្ពអក្ស​នេះ យើង​បាន​បង្កើតជា​ក្រុម​មួយ​ឱ្យ​ឈ្មោះថា “ក្រុម​អ្នក​រចនា​អក្ស​ពុម្ព​ខ្មែរ” ដោយមាន​ខ្ញុំ នៅ សំណាង និង​ឆូ​យ ប៊ុន​សុខ​ហេង ជា​អ្នកតំណាង​ក្រុម។

យុវជន នៅ សំណាង បន្តថា ពួក​ខ្ញុំ​ស្ទើរតែ​គ្មាន​ពេលទំនេ​ទេពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ ខណៈ​ត្រូវ​បំពេញការងារ ខ្លះ​នៅ​សិក្សារ ហើយ​ខ្លះទៀត​មាន​មុខរបរ​ខ្លួនឯង​នៅផ្ទះ។ ព្រោះតែ​ស្រឡាញ់ និង​ចង់​បង្កើត​ពុម្ពអក្ស​ខ្មែរថ្មីៗ ពួកយើង​សុខចិត្ត​ចំណាយ​ពេលវេលា​បន្តិចបន្តួច​រចនា​ម៉ូដ​នៃ​ពុម្ពអក្ស​ខ្មែរ​ឱ្យ​សម្បូរបែប ដើម្បី​ទុកឱ្យ​មហាជន​ខ្មែរ​បាន​ប្រើប្រាស់ ស្រប់​ពេលដែល​ផ្នែក​នេះ នៅ​មិនទាន់មាន​ក្រុម​ណា​ធ្វើឱ្យ​ទូលំទូលាយ ក្រោយពី​រាមច្បងចាស់ៗដូចជា​លោក ដា​ញ់ ហុង និង​អ្នក​មួយចំនួនទៀត​មិនសូវមាន​ពេលធ្វើ។

យុវជន នៅ សំណាង បាន​បន្ថែម​ឱ្យដឹងទៀតថា៖ ក្រុម​អ្នក​រចនា​អក្ស​ពុម្ព​ខ្មែរ បាន​បង្កើតឡើង​កាលពី​ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2013 ដោយ​ជំហាន​ដំបូង គាត់​មិន​មានការ​បង្កើតជា​ក្រុម​អ្វី​ទេ គ្រាន់​តែមាន​អ្នកចេះ​ធ្វើ​វា 2 ឬ 3 នាក់ ហើយ​ក្រោយ​ធ្វើបាន​ពុម្ពអក្ស​ក៏​យក​វា​ដាក់​ក្នុង​ប្លុក​មួយ ដើម្បី​ឱ្យគេ​ទាយ​យកតែ​ប៉ុណ្ណោះ។

  • នៅ សំណាង អ្នក​រចនា​ពុម្ពអក្សរ​ខ្មែរ​ក្រីក្រ​តូចតាច​ម្នាក់​ តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់

AKbalthom Kbach (អាក្បាលធំ ក្បាច់) ដែល​ពលរដ្ឋ​ទូទៅ​ភាគ​ច្រើន​និយម​យក​មក​ប្រើ​ប្រាស់ សម្រាប់​ការ​រចនា​ផ្សេងៗ។ ស្នាដៃ​រចនា​ពុម្ព​អក្សរ​ខ្មែរ ដែល​ពលរដ្ឋ​ទូទៅ​អាច​ប្រើ​ប្រាស់​ដោយ​មិន​គិត​ថ្លៃ​នេះ ជា​សមិទ្ធិផល​នៃ​ក្តី​ស្រលាញ់​ និង​ការ​លះ​បង់​ពេល​វេលា​យ៉ាង​លើស​លប់​នៃ​យុវភាព​របស់ អ្នក​រចនា​ពុម្ព​អក្សរ​ក្រីក្រី​តូច​តាច​ម្នាក់ ដែល​មាន​បំណង​កសាង​ស្នាដៃ​ខ្លះ​ស្រាប់​ខ្មែរ​ជំនាន់​ក្រោយ​ប្រើ​ប្រាស់។ 
សព្វ​ថ្ងៃ​ លោក នៅ សំណាង បាន​ឈាន​ចាប់​អាជីព​ជា ​អ្នក​បោះ​ពុម្ព​អាវ​យឺត និង​លក់​អាវ​យឺត​ចល័ត ដើម្បី​រក​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ តែ​លោក​ក៏​នៅ​សល់​ពេល​ទំនេរ​ខ្លះៗ ដើម្បី​អង្គុយ ​រចនា​ពុម្ព​អក្សរ​ខ្មែរ​ជា​បន្ត​ទៀត​ដោយ​គ្មាន​ទី​បញ្ចប់​ឡើយ។

AKbalthom Kbach (អាក្បាលធំ ក្បាច់) ជានណា?
នៅ សំណាងរូបខាងឆ្វេង ថតជាមួយមិតរួមការងារ​រចនា​ម៉ូដ​នៃ​ពុម្ពអក្ស​ខ្មែរ

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: