សម្រង់សម្តីមាស របស់បុគ្គលល្បីៗ 60ឃ្លា
ទស្សនៈ ប្រទេសជាតិមួយនឹង រឹងមាំបានលុះត្រាណាមានការអភិវឌ្ឍន៏វិស័យផេ្សងៗ ត្រូវដើរទន្ទឹម ជាមួយនឹងការ អភិវឌ្ឍន៏ធនធានមនុស្ស។ ចំណេះដឹងតែងតែ ដើរតួនាទីយ៉ាងសំខាន់បំផុតដើម្បីបំពេញតម្រូវការ និងការប្រើប្រាស់ធនធានមនុស្សឲ្យបានកា ន់តែច្រើនឡើងៗ នៅក្នុងប្រទេសរបស់យើងនេះ។ បើសិនប្រទេសមួយ ដែលសម្បូរទៅដោយ ធនធានមនុស្ស មនុស្សដែលមានចំណេះដឹងកាន់តែច្រើន ប្រទេសនោះនឹងរីកម្រើនកាន់តែខ្លាំ ងបំផុត។ ជាពិសេស ដូចនៅពេលអតីតកាលនៃសម័យខ្មែរអង្គរ ដែលជាសម័យកាលមួយ ដែលខ្មែរយើងរុងរឿងគ្រប់វិស័យទាំងអស់។ ដូច្នោះហើយ ដើម្បីចូលរួចចំណែកអភិវឌ្ឍន៍សង្គមជាតិខ្មែរយើងឲ្យកាន់តែរីកចម្រើនរុង រឿងបន្ថែមទៀត ខ្ញុំបាទ, ក៏មានគំនិតបង្កើត និងកសាងជាក្រុមនេះឡើងដើម្បីចូលរួមអភិវឌ្ឍន៍ ផ្នែកផ្នត់គំនិត ជួយជាមិតយោបល់ផ្សេងៗក្នុងការដោះស្រាយបញ្ហា។ 60 ប្រយោគបង្កើនចំណេះដឹង, លើកទឹកចិត្ត និងពង្រឹងសមត្ថភាព 1. ដើម្បីត្រួតពិនិត្យរឿងរ៉ាងអោយបានត្រឹមត្រូវ មានវិធីតែមួយគត់ គឺការត្រួតពិនិត្យយ៉ាងគ្រប់ជ្រុងជ្រោយ។ (Ruskin) 2. កុំវិនិច្ឆ័យមនុស្សទៅលើតែសំបកក្រៅ កុំសម្រេចកិច្ចការអ្វីមួយដោយសម្លឹងមើលតែមួយផ្លូវ។ 3. សូមកុំបណ្តោយអោយរូបភាពខាងក្រៅមកបាំងភ្នែក ចូរព្យាយាមប្រើគំនិតត្រិះរិះអោយបានច្…