អាថ៌កំបាំង​អំពីរឿង ថាសហោះ និង មនុស្ស​ក្រៅភព​​ត្រូវបាន​អតីត​អ្នក​ស៊ើបការណ៍​សម្ងាត់ K.G.B របស់​រុស្ស៊ី​ទម្លាយ​អោយដឹង

អាថ៌កំបាំង​អំពីរឿង ថាសហោះ និង មនុស្ស​ក្រៅភព​​ត្រូវបាន​អតីត​អ្នក​ស៊ើបការណ៍​សម្ងាត់ K.G.B របស់​រុស្ស៊ី​ទម្លាយ​អោយដឹង
ការមិន​ព្រម​ទទួល​បែបនេះ​ក៏​អាច​ទស្សន៍ទាយ​បាន​ថា ប្រទេស​ខ្លះ​ឈានដល់​ការបញ្ចេញ​ព័ត៌មាន​ពី​ការប្រទះឃើញ​មនុស្ស​ភព​ផ្កាយ ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​ពី​គ្រោង​ការផលិត​អាវុធ​សម្ងាត់​ដល់​កំពូល​ដូចជា ការផលិត​យន្ត​ទំនើប​បំផុត​ដែល​ហៅថា ស្តែ​ល​ថ៍ មាន​ស្លាប​បី​ជ្រុង​ជាដើម ។ ទោះបីយ៉ាងណា​ក៏ដោយ ក្នុងចំណោម​ព័ត៌មាន​ល្បី​រន្ទឺ​រទាំង​ព័ត៌មាន​ពិត និង​ព័ត៌មាន​បង្វែងដាន សុទ្ធ​តែមាន​ភស្តុតាង​យ៉ាង​ជាក់ស្ដែង​ចេញពី​សំណុំ​គ្រោងការ​អាថ៌កំបាំង​តាម​ប្រមាញ់​រក UFO (​ថាសហោះ​នោះ​និង មនុស្ស​ភព​ផ្កាយ )​ទាំងអស់ ។​ ​ព័ត៌មាន​រូបភាព​ដែល​របូត​ធ្លាយ​ចេញមក​សុទ្ធ​តែមាន​ហេតុផល​២-៣​ចំណុច គឺ​ក្រុមមន្ត្រី​ជាន់ខ្ពស់ មិន​ចង់​ឲ្យ​ប្រជាជន​ងប់​ង​ល់​នឹង​ព័ត៌មាន​នេះ​ជ្រុល​ហួសហេតុ​ពេក ចំណុច​បន្តម​កទៀត​ជា​ការលក់​ព័ត៌មាន និង​ចំណុច​ទី​៣ បើក​បង្ហើប​ព័ត៌មាន​ព្រោះតែ​ចង់​ល្បី ។ ដោយសារ​ព័ត៌មាន​អស់ទាំង​នេះឯង បានធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍ UFO អាច​មើលឃើញ​ពី​តម្រុយ​វត្ថុ​ដែល​គេ​ហៅថា វត្ថុ​មានជីវិត​នៅក្រៅ​ពិភពលោក (Extre-terres Trial) ឬ UFO នោះ មិនមែនជា​រឿង​ដែល​បំភ័ន្ត​ភ្នែក​គ្នា​តទៅទៀត​នោះទេ ។ ​នៅក្នុង​រូបភាព គឺជា​ភស្តុតាង​មួយទៀត​ដែល​បាន​ធ្លាយ​ចេញពី​សំ…