វិធីកំចាត់ស្រមោចនេះយើពុំចាំបាច់សម្លាប់វា This way to get rid of ants without killing them
អស់ក្តីបារម្ភពី "ស្រមោច" រំខានក្នុងផ្ទះ វិធីកំចាត់បែបធម្មជាតិ ងាយៗ មិនប៉ះពាល់សុខភាព
💡 ហេតុអ្វីត្រូវប្រើវិធីនេះ?
យើងមិនចាំបាច់សម្លាប់វា ឬប្រើប្រាស់ជាតិគីមីឡើយ។ វាគឺជាវិធីសាស្ត្រដេញស្រមោចឱ្យចេញពីផ្ទះដោយសន្តិវិធី និងសុវត្ថិភាពបំផុត។
🛠 របៀបរៀបចំ និងអនុវត្ត 1 យកសំបកស៊ុតមាន់ (ដែលប្រើរួច) ទៅអាំងឱ្យឈ្ងុយបន្តិច។ 2 បុក ឬកិនសំបកស៊ុតដែលអាំងរួចនោះឱ្យទៅជាម្សៅម៉ដ្ឋ។ 3 យកម្សៅសំបកស៊ុតមកលាយជាមួយទឹកស្អាត រួចត្រាំទុកចោលពី ១៥ ទៅ ២០ នាទី។ 4 យកទឹកល្បាយនោះមកច្រកដបបាញ់ រួចបាញ់នៅតាមច្រក សំបុក ឬកន្លែងដែលមានស្រមោចជួបជុំគ្នា។
✨ លទ្ធផល៖ នៅពេលស្រមោចធំក្លិននេះ វានឹងពាំពងរបស់វាជម្លៀសចេញពីសំបុក ហើយវានឹងមិនវិលត្រឡប់មករំខានក្នុងផ្ទះរបស់លោកអ្នកទៀតឡើយ។ អត្ថបទដោយ៖
អ៊ាង សុផល្លែត ឯកសារយោង៖ HappyPhoneMBK