អស់ក្តីបារម្ភពី "ស្រមោច" រំខានក្នុងផ្ទះ
វិធីកំចាត់បែបធម្មជាតិ ងាយៗ មិនប៉ះពាល់សុខភាព
🛠 របៀបរៀបចំ និងអនុវត្ត
-
យកសំបកស៊ុតមាន់ (ដែលប្រើរួច) ទៅអាំងឱ្យឈ្ងុយបន្តិច។
-
បុក ឬកិនសំបកស៊ុតដែលអាំងរួចនោះឱ្យទៅជាម្សៅម៉ដ្ឋ។
-
យកម្សៅសំបកស៊ុតមកលាយជាមួយទឹកស្អាត រួចត្រាំទុកចោលពី ១៥ ទៅ ២០ នាទី។
-
យកទឹកល្បាយនោះមកច្រកដបបាញ់ រួចបាញ់នៅតាមច្រក សំបុក ឬកន្លែងដែលមានស្រមោចជួបជុំគ្នា។
✨ លទ្ធផល៖ នៅពេលស្រមោចធំក្លិននេះ វានឹងពាំពងរបស់វាជម្លៀសចេញពីសំបុក ហើយវានឹងមិនវិលត្រឡប់មករំខានក្នុងផ្ទះរបស់លោកអ្នកទៀតឡើយ។