វិធីផ្សំចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់ How to mix natural feed that helps chickens grow quickly
អាថ៌កំបាំងផ្សំចំណីជួយឱ្យ "កូនមាន់" ឆាប់ធំធាត់ បច្ចេកទេសធម្មជាតិ ១០០% ចំណាយតិច ទទួលបានផលខ្ពស់ 🙏 ជួយស៊ែរបន្ត ឱ្យកសិករយើងទទួលបានផលល្អផង! អត្ថបទដោយ៖
លោក អ៊ាង សុផល្លែត 🌿 ធាតុផ្សំចាំបាច់ ស្លឹកកន្ធំថេត និងផ្ទី បាយកក និងកន្ទក់ ត្រួយ ឬផ្កាស្តៅ ទឹកប្រទាលកន្ទុយក្រពើស្ងោរ ចំណីកូនមាន់ (បន្តិចបន្តួច) ⚖️ រូបមន្តផ្សំ (ភាគរយ %) ស្លឹកកន្ធំថេត (ចិញ្ច្រាំម៉ដ្ឋ) ២០% ផ្ទី (ចិញ្ច្រាំម៉ដ្ឋ) ២០% បាយកក ២៥% កន្ទក់ ២០% ចំណីកូនមាន់ ១០% ផ្កា/ត្រួយស្តៅ ៥% 📝 វិធីធ្វើ និងការប្រើប្រាស់ ១. ចិញ្ច្រាំស្លឹកកន្ធំថេត ផ្ទី និងត្រួយស្តៅឱ្យម៉ដ្ឋបំផុត។ ២. លាយគ្រឿងផ្សំទាំងអស់តាមភាគរយខាងលើ រួចចាក់ទឹកប្រទាលកន្ទុយក្រពើស្ងោរចូល កូរឱ្យចំណីសើមល្មម (កុំឱ្យជោគពេក)។ ៣.
ការដាក់ឱ្យស៊ី៖ ប្រើសម្រាប់កូនមាន់អាយុក្រោម ២ សប្តាហ៍។ ដាក់ឱ្យស៊ី ២-៣ ពេលក្នុងមួយថ្ងៃ (លាយថ្មីៗរាល់ថ្ងៃ មិនត្រូវទុកយូរឡើយ)។ 🌡️ ការថែទាំតាមរដូវកាល (ប្រព័ន្ធការពាររាងកាយ)
☀️ ខែក្តៅ៖
ត្រាំទឹកសំបកស្តៅ សំបកគរ ឬវល្លិ៍បណ្តូលពេជ្រ ឱ្យវាផឹកដើម្បីបន្សាបកម្តៅ និងការពារជំងឺ។
❄️ ខែត្រជាក់៖
ត្រូវលាយ
ទឹកខ្ចី (ទឹកខ្ញី) ឱ្យវាផឹក ដើម្បីបង្កើនកម្តៅក្នុងខ្លួន និង…