អាថ៌កំបាំងផ្សំចំណីជួយឱ្យ "កូនមាន់" ឆាប់ធំធាត់
បច្ចេកទេសធម្មជាតិ ១០០% ចំណាយតិច ទទួលបានផលខ្ពស់
🙏 ជួយស៊ែរបន្ត ឱ្យកសិករយើងទទួលបានផលល្អផង! អត្ថបទដោយ៖ លោក អ៊ាង សុផល្លែត
🌿 ធាតុផ្សំចាំបាច់
- ស្លឹកកន្ធំថេត និងផ្ទី
- បាយកក និងកន្ទក់
- ត្រួយ ឬផ្កាស្តៅ
- ទឹកប្រទាលកន្ទុយក្រពើស្ងោរ
- ចំណីកូនមាន់ (បន្តិចបន្តួច)
⚖️ រូបមន្តផ្សំ (ភាគរយ %)
- ស្លឹកកន្ធំថេត (ចិញ្ច្រាំម៉ដ្ឋ) ២០%
- ផ្ទី (ចិញ្ច្រាំម៉ដ្ឋ) ២០%
- បាយកក ២៥%
- កន្ទក់ ២០%
- ចំណីកូនមាន់ ១០%
- ផ្កា/ត្រួយស្តៅ ៥%
📝 វិធីធ្វើ និងការប្រើប្រាស់
១. ចិញ្ច្រាំស្លឹកកន្ធំថេត ផ្ទី និងត្រួយស្តៅឱ្យម៉ដ្ឋបំផុត។
២. លាយគ្រឿងផ្សំទាំងអស់តាមភាគរយខាងលើ រួចចាក់ទឹកប្រទាលកន្ទុយក្រពើស្ងោរចូល កូរឱ្យចំណីសើមល្មម (កុំឱ្យជោគពេក)។
៣. ការដាក់ឱ្យស៊ី៖ ប្រើសម្រាប់កូនមាន់អាយុក្រោម ២ សប្តាហ៍។ ដាក់ឱ្យស៊ី ២-៣ ពេលក្នុងមួយថ្ងៃ (លាយថ្មីៗរាល់ថ្ងៃ មិនត្រូវទុកយូរឡើយ)។
🌡️ ការថែទាំតាមរដូវកាល (ប្រព័ន្ធការពាររាងកាយ)
☀️ ខែក្តៅ៖
ត្រាំទឹកសំបកស្តៅ សំបកគរ ឬវល្លិ៍បណ្តូលពេជ្រ ឱ្យវាផឹកដើម្បីបន្សាបកម្តៅ និងការពារជំងឺ។
ត្រាំទឹកសំបកស្តៅ សំបកគរ ឬវល្លិ៍បណ្តូលពេជ្រ ឱ្យវាផឹកដើម្បីបន្សាបកម្តៅ និងការពារជំងឺ។
❄️ ខែត្រជាក់៖
ត្រូវលាយ ទឹកខ្ចី (ទឹកខ្ញី) ឱ្យវាផឹក ដើម្បីបង្កើនកម្តៅក្នុងខ្លួន និងការពារផ្តាសាយ។
ត្រូវលាយ ទឹកខ្ចី (ទឹកខ្ញី) ឱ្យវាផឹក ដើម្បីបង្កើនកម្តៅក្នុងខ្លួន និងការពារផ្តាសាយ។