តើ​អ្នក​​ធ្លាប់​​បាន​​គិត​ទេ​ថា​ហេតុអ្វី​បាន​​ជា​អ្នក​គួរ​​តែ​ចេះ​ញ៉ែ ​ឬតើ​ការ​​ញ៉ែ​ទទួល​​បាន​អត្ថប្រយោជន៏​​អ្វីខ្លះ?​ ជាធម្មតា​ មនុស្ស​ដែល​​ចេះ​ញ៉ែ​ត្រូវ​​បាន​អ្នក​​ដទៃ​គិត​​ថា​ ជា​មនុស្ស​​មិន​ល្អ​ ឬអាច​​ហៅ​បាន​ថា​ជា​មនុស្ស​​ឃើញ​ស្រី​មិន​បាន។​ ប៉ុន្តែ​នៅ​​ពេល​ដែល​​អ្នកយល់​​ពី​ទស្សនៈ​​នៃ​ការញ៉ែ ​នោះ​អ្នក​​នឹង​ដឹង​​ថា​ វា​មិន​​អាក្រក់​​អ្វី​ឡើយ។​
តាមរយៈ​ការ​​សិក្សា​ស្រាវ​ជ្រាវ​​ជា​ច្រើន​​បាន​បង្ហាញ​ថា​ មនុស្ស​ភាគ​​ច្រើន​​ញ៉ែ​ ដើម្បី​​ទាក់​ទាញ​​ចំណង់​ផ្លូវភេទ​​ពី​អ្នក​​ណា​ម្នាក់។​
ខាង​ក្រោម​នេះ​ជា​​ហេតុ​ផល​មួយ​ចំនួន​​ដែល​អ្នក​ត្រូវ​តែ​គិត​ឲ្យ​​បាន​ច្បាស់​​អំពី​ការញ៉ែ៖​
អ្នក​នឹង​​បាន​ក្លាយ​​ជាមនុស្សមានទំនាក់ទំនងដ៏ល្អនៅ​ពេល​អ្នក​​កំពុង​តែ​និយាយ​​ទំនាក់​ទំនង​​ជាមួយ​​នឹង​មិត្ត​ភក្តិ​ថ្មី​​របស់​​អ្នក​ ​ភ្លាម​នោះ​​ស្រាប់​តែ​​ស្ងាត់​ ហើយ​អ្នក​​រក​នឹក​ពាក្យ​​សម្តី​ដើម្បី​​និយាយ​​បន្ត។​ ការ​បន្ត​ពាក្យ​​សម្តី​​មិន​ចេះ​​ដាច់​​ជា​រឿង​​មួយ​​សំខាន់​ និង​​ពិបាក​បំផុត។ ​អ្នក​ចេះ​​ញ៉ែ​មិន​​ដូច​គ្នា​​ទាំង​អស់​​ឡើយ។​ នៅ​ពេល​​អ្នក​ញ៉ែ​​អ្នក​ណា​​ម្នាក់​ អ្នក​នឹង​ត្រូវ​​លេង​​កំប្លែង​ឬបញ្ចប់​​នូ​វ​រឿងល្អ​ ដើម្បី​​ទាក់​ទាញ​​ការ​ឆ្លើយ​តប​​មក​វិញ។​ វិធី​នេះ​​អាច​ជួយ​បង្កើត​​ការ​យល់​ពី​គ្នា​​កាន់​តែ​​​ច្រើន​​ឡើង ​និង​​ធ្វើឲ្យ​​មនុស្ស​មាន​​ទំនាក់​ទំនង​​ជាមួយ​គ្នា​​បាន​​ឆាប់​រហ័ស។​

បង្កើនទំនុកចិត្ត​របស់អ្នក

ការ​ញ៉ែ​​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​​មាន​អារម្មណ៏​​ល្អ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ការ​​បាន​ឃើញ​​មនុស្ស​ម្នាក់​​មាន​ក្តីសុខ​ ហើយ​​សើច​ចំពោះ​រឿង​​កំប្លែង​​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​​មាន​អារម្មណ៏​​ល្អ​​ចំពោះ​ខ្លួន​ឯង​​ផង​ដែរ។​ ត្រូវ​ចង​ចាំ​ទុក​រឿង​​អាថ៌​កំបាំង​​តិច​តួច​ថា ​អ្នក​មាន​​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង​​កាន់​តែ​ច្រើន,​ មនុស្ស​​នឹង​មក​រក​អ្នក​​កាន់​​តែ​ច្រើន។ ​វិធី​នេះ​​អាច​ជួយ​​ជម្រុញ​​ដល់​​ទំនុក​​ចិត្ត​ និង​​ជំនឿ​ជាក់​​លើ​ខ្លួន​​ឯង។​

ជួយពង្រឹង​ស្នេហា​របស់អ្នក

អ្នក​អាច​នឹង​​ភាន់​ច្រលំ​​ចំពោះ​រឿង​នេះ!​ វិធី​នេះ​គឺ​គ្រាន់​តែ​​សម្រាប់​​មនុស្ស​​ដែល​មាន​​ទំនាក់​ទំនង​ស្នេហា​​ជា​មួយគ្នា​។​ គ្មាន​ហេតុ​ផល​​ណា​ត្រូវ​បញ្ឈប់​​ការ​ចែចង់​​គូ​ស្នេហ៏​​របស់​អ្នក​​ឡើយ​ ក្រោយ​​ពេល​រៀប​ការ​​ជា​មួយ​គ្នា​​រួច។​ ការ​ចែចង់​​គូស្នេហ៏​របស់​​អ្នក​អាច​​ជួយ​រក្សា​​ចំណង​ស្នេហា​​របស់​អ្នក​​ឲ្យ​​បាន​ល្អ។ ​រក្សា​ក្តីសុខ​ឲ្យ​​គូស្នេហ៏​​របស់អ្នក​​ដោយ​ការ​​ចែ​ចង់​គេ។​

ធ្វើឲ្យអ្នក​មានអារម្មណ៏ល្អ

នៅ​ពេល​អ្នក​​បាន​ធ្វើ​ឲ្យ​គូ​ស្នេហ៏​​របស់​អ្នក​មាន​អារម្មណ៏​​ល្អ​ អ្នក​ក៏ទទួល​​បាន​អារម្មណ៏​​ល្អ​ដូចគ្នា។​ អ្នក​ត្រូវ​ដឹង​ពី​​សក្តានុពល ​និង​​ភាព​ថ្កុំថ្កើង​​របស់​អ្នក​​នៅ​​ក្នុង​​ផ្លូវ​ល្អ​ ព្រោះ​វា​​អាច​ជួយ​ឲ្យ​​ចិត្ត​គំនិត​​របស់​អ្នក​​កាន់​តែ​​ខ្ពស់​ឡើង។​

កាត់បន្ថយ​ភាពតានតឹង
នៅ​ពេល​អ្នក​​ចែ​ចង់​មនុស្ស​ម្នាក់​​ដែល​កំពុង​​មាន​​ការ​ព្រួយ​បារម្ភ​​ច្រើន​ និង​ក្រៀម​ក្រំ​​ក្នុង​ចិត្ត​ ឲ្យ​ប្រែ​ក្លាយ​​ជា​សប្បាយ​ចិត្ត​​បាន​ជា​មួយ​នឹង​​ភាព​កំប្លែង​​អស់​សំណើច​​របស់​អ្នក។​ វា​នឹង​​ជួយ​​កាត់​បន្ថយ​​ភាព​តាន​តឹង​​ចេញ​ពី​​​​មនុស្ស​ម្នាក់​​នោះ។​ វា​បាន​ធ្វើ​ឲ្យ​​គេ​បាន​សម្រាក​​ចិត្ត​ ព្រោះ​គេ​បា​ន​​ផ្តោត​ច្រើន​​ទៅ​លើ​អ្វី​​ដែល​អ្នក​​កំពុង​និយាយ​ហើយ​ធ្វើ​ឲ្យ​​គេ​រីក​រាយ​​ភ្លាម​ ភ្លេច​អស់​​រឿង​រ៉ាវ​​ដែល​រំខាន​​ដល់គេ។​គេ​ចាប់​ផ្តើម​​មាន​អារម្មណ៏​​ល្អ ​ហើយ​​អរគុណ​អ្នក។​

ជួយឲ្យបានជួបនឹង​មនុស្សថ្មី

ប្រសិន​បើ​អ្នក​​ជា​មនុស្ស​​ប៉ិនញ៉ែ ​អ្នក​ជា​មនុស្ស​​ដែល​មាន​​គេចូល​ចិត្ត​ច្រើន។​ អ្នក​ស្គាល់​​មនុស្ស​ថ្មីៗ​​ជាច្រើន​​នៅ​ក្នុង​សង្គម។​

ជួយជម្រុញ​ដល់ប្រព័ន្ធភាពស៊ាំ

តាម​ការ​សិក្សា​​ជា​ច្រើន​បាន​ណែនាំ​​ថា ​មនុស្ស​ដែល​ពូកែ​​ចែចង់​គេ​ ច្រើន​តែ​​មាន​បរិមាណ​កោ​សិកា​ឈាម​​សខ្ពស់​ ដែល​អាច​ជួយ​​បង្កើន​​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។​ ដូច្នេះ​ហេតុ​អ្វី​​ត្រូវ​គិត​​ដល់​ទៅ ២ដង​​មុន​នឹ​​ង​​ចែចង់​គេ​ ព្រោះ​វា​​អាច​ជួយ​ឲ្យ​​អ្នក​មាន​​រាង​ស្លីម​ស្អាត៕​

​ហេតុអ្វី​បាន​​ជា​អ្នក​គួរ​​តែ​ចេះ​ញ៉ែ?

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: