ការស្លៀកពាក់របស់ក្មេងៗ​ បំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន។ សេចរឿងខាងក្រោមអានហើយពិតជាស្រងិះស្រងោចណាស់ អាណិតបងស្រី​ សូមប្អូនៗ​ត្រូវគិតពិចារណាកុំអោយវិបដិសារីអតីតកាលតាមលងបន្លាចបច្ចុប្បន្នភាព និងអនាគតយើង។​ 

ទុក្ខស្រីស្វាមី ប្រកាន់ ភាពបរិសុទ្ធ

ទុក្ខស្រីស្វាមី ប្រកាន់ ភាពបរិសុទ្ធ

វាពិតជាកម្មពាររបស់ខ្ញុំឬ ?បានជាឆាកជីវិតរបស់ខ្ញុំជួបប្រទះនូវរឿងបែបនេះ ? តើពេលណា ទើបកម្មពារទាំងនេះ និងឃ្លាតចាកឆ្ងាយពីខ្សែរជីវិតរបស់ខ្ញុំ ? នាងខ្ញុំមានរឿងមួយចង់ចែករំលែកដល់មិត្តភក្កិនៅក្នុង Facebook ទាំង អស់អោយបានយល់ដឹង ពីទុក្ខសោក របស់នារីដែលជាភរិយា ហើយក៌មានតំណក់ឈាមម្នាក់ដែលប្រសូត្រចេញពី ជិវិតអាពាហ៌ពិពាហ៌យើងទាំងពី .... !!! ជាការពិតណាស់ជិវិតនៃការភ្លើតភ្លើនរបស់នាងខ្ញុំការពីនៅរៀន តែមួយរយៈពេលខ្លីធ្វើអោយខ្ញុំបាត់បង់នូវអ្វីៗទាំងអស់ រហូតដល់វប្បដិសេរីទាំងនេះ ស្ថិតនៅអន្ទង ជាប់ប្រាណរបស់នាងខ្ញុំជារៀងរាល់ថ្ងៃ !!! 

កាលនោះខ្ញុំរៀន នៅថ្នាក់ទី ១១ ហើយអាយុរបស់ខ្ញុំ ប្រហែលជា ១៧ឆ្នាំ នាងខ្ញុំ ត្រូវបានមិត្តភក្កិអួសទាញ អោយធ្លាក់ចូលទៅក្នុងស្រមោលអន្ទកាលមួយដ៌ជូរចត់បំផុតស្ទើហៅលែងលឺ ..... ខ្លួនប្រាណត្រូវបាត់បង់ភាពបរិសុទ្ធ ដោយសង្សារដែលជាក្មេងស្ទាវដូចគ្នា ... ហើយរៀនក៌មិនពូកែ ដែលស្ថិតនៅលំដាប់បាតថ្នាក់ទៀត 

....!!! ទីបំផុតនាងខ្ញុំត្រូវបានរៀនត្រួតថ្នាក់មួយឆ្នាំ។ ដោយក្រុមគ្រួសាររបស់នាងខ្ញុំមានភាពអាម៉ាស់ ពីការទិទានរបស់អ្នកជិតខាងក៌ដូនជាអ្នកនៅភូមិផងរបងក្បែរគ្នា ទៀបប៉ាម៉ាក់សំរេច ផ្លាស់ទីលំនៅក៌ដូចជា សាលាអោយខ្ញុំចូលរៀនសាលាឯកជនចំណេះទូរទៅមួយ ក្នុងរាជធានីភ្នំពេញ។ 

....!!!! ចាប់ពីការផ្លាស់ប្តូរទីលំនៅក៌ដូចជាសាលា គួបផ្សំទៅនឹងវិន័យដ៌តឹងរឹង របស់សាលា ផងនោះ ទើបបណ្តាលអោយនាងខ្ញុំមានការកែប្រែ និងខិតខំប្រឹងរៀន រហូតរៀនប្រលងថ្នាក់ទី ១២ នៅឆ្នាំ ២០០០ ក្រោយមកខ្ញុំក៌បន្តររៀននៅមហាវិទ្យាល័យមួយ រហូតដល់ឆ្នាំទីបី ប៉ាម៉ាក់ក៌បានរៀប ចំទុកដាក់ អោយខ្ញុំមានគូរស្រករនិងគេ ដោយសារតែ ខ្ញុំចង់សងគុណ អ្នកទាំងពីរ ខ្ញុំក៌មិនប្រកែក ហើយយល់ព្រមរៀបការតាំងពីពេលនោះមកគាត់គឺជាអ្នករកជំនួញលំដាប់មធ្យមម្នាក់ ។ 

តើមិត្តភក្កិទាំងអស់គ្នាដឹងដែលឬទេ ?  ថាតើជិវិតរបស់ខ្ញុំក្រោយពីរៀបអាពាហ៌ពិពាហ៌ រួចហើយតើមានអ្វីកើតឡើងខ្លះ? ជិវិតរបស់ខ្ញុំហាក់បីដូចជាធ្លាក់នរកជាលើកទីពីរដែរ .!!! ពុទ្ធោ ស្វាមីរបស់ខ្ញុំគឺជាមនុស្សដែល យករឿងព្រហ្មចារីជាធំយកភាពបរិសុទ្ធរបស់ខ្ញុំជាធំ .... ចាប់ទាំងពីដំបូងឡើយដែលយើងបានគេងជាមួយគ្នា គាត់ហាកបីដូចជា ស្រគត់ស្រគុំ មិនហានិយាយស្តីអ្វីទាំងអស់ .....ភាពយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់ដែលគាត់បានប្រាប់ខ្ញុំ និងធ្វើមកលើនាងខ្ញុំ មុនថ្ងៃរៀបការ បាត់ទៅណាអស់ហើយ? 

ខ្ញុំព្យាយាមសួរគាត់ថាតើបងមានរឿងអី បានជាមិនសូវនិយាយស្តីបែបនេះ ? បងអាចប្រាប់អូនបានឬអត់ ? ទោះខ្ញុំជជីកសួរយ៉ាងណាក៌ដោយក៌គាត់មិនប្រាប់ខ្ញុំដែរ !!! គាត់ចាប់ផ្តើមត្រលប់មកផ្ទះវិញយប់ៗ ពេលខ្លះដល់ពាក់កណ្តាលអាធ្រាត ទើបត្រលប់មកផ្ទះវិញក៌មាន ... !!! 

នៅយប់មួយនោះ គាត់ ស្រវឹងខ្លាំងណាស់ បើកឡានមិនរួច ក៌អោយមិត្តភក្កិជួយជូនមកដល់ផ្ទះ ... ពេលមកដល់ផ្ទះ មិត្តភក្កិជួយគ្រារដល់បន្ទប់ក្រោយមិត្តភក្កិត្រលប់ទៅផ្ទះវិញ ខ្ញុំក៌បានសួរគាត់ថា ហេតុអីបានជាបងថ្ងៃនេះស្រវឹងខ្លាំងយ៉ាងនេះ ? 

តើបងមានដឹងដែរ ឬអត់ថាពេលនេះអូនកំពុងមាន ..... កំពុងមាន ..... គាត់ក៌សួរខ្ញុំថាមានអី ? ខ្ញុំក៌ឆ្លើយប្រាប់គាត់ ថា ខ្ញុំកំពុងមានផ្ទៃពោះ ....!!! គ្រាន់តែលឺពាក្យនេះភ្លាម គាត់ក៌ងើបឡើងអង្គុយទាំង ទន់ខ្លួន ហើយនិយាយថា ពិតអត់? ហើយខ្ញុំក៌និយាយថាជាការពិតណាស់បង .... !!! ប៉ុន្តែ គាត់បែរជាឆ្លើយមកខ្ញុំមិនថា 

តើអូនមានកូនជាមួយអាណា? កូននេះមិនមែនជាកូនរបស់បងទេ ....!!! មួយជីវិតបងនេះ អូនគឺជាអ្នកដែលធ្វើអោយបង ខកចិត្តខ្លាំងបំផុត អ្វីដែលបង រំពឹងទុកទាំងប៉ុន្មាន បែរជារលាយដោយសារតែអូនឯង! ហេតុអ្វីបានជាអូនឯងមិនមែនជាមនុស្សស្រីបរិសុទ្ធ ? តើអូនឯងទៅដេកជាមួយអាណា មុនពេលមករៀបការជាមួយបង ? ......

ភ្លាមនោះ នាងខ្ញុំភ្ញាក់ព្រឹតតែម្តង ហើយខ្ញុំមិនបានឆ្លើយតបអ្វីទាំងអស់គិតតែពីយំ យំ យំរហូត ហើយនិយាយប្រាប់គាត់ថា អូនស្រលាញ់បងអូនពិតជាស្រលាញ់បងមែន ....... crying..... អូនដឹងថាអូនពិតជាខុសដែលអូនមិនបានប្រាប់ពីដំបូងអំពីដំណើររឿងនេះ តែអូនសូមអោយបងអធ្យាស្រ័យដល់អូន និង បំភ្លេចរឿងអតីតកាលរបស់អូនបានទេ ? 

អូនសូមអង្វរ ..... crying ;'( តែគាត់នៅស្ងៀមមួយសន្ទុះធំ គាត់ក៌និយាយថាមួយជិវិតរបស់បង បងស្អប់មនុស្សណាដែលកហុកបងណាស់ !!!ជាពិសេសគឺអូនឯងតែម្តង .......!!!
តើមិត្តទាំងអស់គ្នា ដឹងអត់ ខ្ញុំពិតជាមានវប្បដិសេរីខ្លាំងណាស់ តើនេះជាកម្មពាររបស់ខ្ញុំឬយ៉ាងណា? ពេលមានកម្មវីធី ជួយជុំមិត្តភក្កិ ឬចេញទៅ ក្រៅដើរលង គាត់មិនដែលយកខ្ញុំទៅជាមួយទេ !!! សូម្បីតែក្នុង profile facebook របស់គាត់ ក៌គ្មានរូប ខ្ញុំហើយនិងកូនស្រីរបស់គាត់ដែលមានអាយុ ៤ឆ្នាំទៅហើយ !!! គឺគ្មានសោះសូម្បីមួយសន្លឹក .......គាត់តែងតែរករឿងនាងខ្ញុំ ហើយពេលដែលឈ្លោះគ្នាម្តងៗជាមួយគាត់គាតតែងតែ កកូរកកាយ រឿងខ្ញុំមិនមែនជាក្រមុំបរិសុទ្ធសំរាប់គាត់ ....!!!រហូត .....!!! ជួនកាលខ្ញុំមានអារម្មណ៌ថាចង់ស្លាប់ អោយផុតទុក្ខទាំងឡាយ ប៉ុន្តែមិនអាចធ្វើទៅរួច ព្រោះនាងខ្ញុំអាណិតកូនស្រី ដែលគ្នាមិនទាន់ដឹងក្តី សោះ .......!!!!

ចង់ប្រាប់អ្នកទាំងអស់គ្នាបើមិនរក្សាខ្លួនប្រាណខ្លួនឯង នោះវាជាកម្មពារហើយសង្ឃឹមថាប្អូននារីៗទាំងឡាយបានអានហេីយនិងភ្ញាក់ស្មារតីឡេីងវិញ នេះហេីយការសប្បាយភ្លេីតភ្លេីនរបស់យេីងមួយពេលធ្វេីអោយមានវិប្បដិសារីអស់មួយជីវិត ចូរអ្នកចាំថាយេីងជាមនុស្សស្រីគួរប្រកាន់ភ្ជាប់នូវអាកប្បកិរិយាថ្លៃថ្នូរជានិច្ច តែបេីយេីងងាយហេីយអ្វីគ្រប់យ៉ាងក៏ងាយនិងបាត់បង់ទៅវិញដូចគ្នា អ្នកទាំងអស់គ្នាចូរចាំថាវាសនាអនាគត់គឺស្ថិតនៅលេីកណ្តាប់ដៃអ្នកទាំងអស់គ្នាហេីយ ខ្ញុំនិយាយគឺគ្រាន់តែចង់ក្រេីនរំលឹកដល់បងប្អូនទាំងអស់គ្នាមិនថា ស្រី ឬ ប្រុស បេីយេីងនៅក្នុងវយ័សិក្សារគួរតែខិតខំប្រឹងប្រែងរៀនសូត្រទេីបជាការប្រសេីរធ្វេីអោយជីវិតយេីងរុងរឿងនិងមានសុភមង្គល។

ប្រភពពី៖ បងស្រី Join Jenny
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: