តើសីលប្រាំ មានអ្វីខ្លះ? What are the five precepts?

សីលប្រាំ ឬបញ្ចសីល សីលប្រាំ ឬអាចហៅបានម្យ៉ាងទៀតនោះគឺ បញ្ចសីល។ សីលប្រាំនេះ គឺជាធម៌របស់មនុស្ស ជាវិន័យរបស់មនុស្ស ព្រោះសីលនេះគឺមានតាំងពីមុនព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងឡើងក្នុងលោកទៅទៀត។ តើសីលប្រាំ ឬបញ្ចសីលមានអ្វីខ្លះ? សូមអានការបកស្រាយខាងក្រោម៖ ១. បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ៖ កិរិយាមិនបៀតបៀន ឬយាយីជីវិតសត្វ។ ២. អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ៖ កិរិយាមិនកាន់យករបស់ទ្រព្យអ្នកដទៃ (ដែលគេមិនបានឱ្យ)។ ៣. កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ៖ កិរិយាមិនប្រព្រឹត្តខុសនូវសីលធម៌ក្នុងផ្លូវភេទ។ ៤. មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ៖ កិរិយាមិនពោលពាក្យកុហក បោកបញ្ឆោតអ្នកដទៃ។ ៥. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ៖ មិនសេពនូវទឹកស្រវឹង ឬគ្រឿងញៀនដែលធ្វើឱ្យស្មារតីភាន់ភាំងបាត់បង់សតិ។ នរៈជនណាមួយដែលបានកាន់យកនូវសីលទាំងប្រាំប្រការនេះ ក្តីសុខ និងការសោយសម្បត្តិក្នុងភាពជាមនុស្សក៏នឹងបានសុខក្សេមក្សាន្តទៅដល់បរលោកនាយ។