សីលប្រាំ ឬបញ្ចសីល
សីលប្រាំ ឬអាចហៅបានម្យ៉ាងទៀតនោះគឺ បញ្ចសីល។ សីលប្រាំនេះ គឺជាធម៌របស់មនុស្ស ជាវិន័យរបស់មនុស្ស ព្រោះសីលនេះគឺមានតាំងពីមុនព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងឡើងក្នុងលោកទៅទៀត។
តើសីលប្រាំ ឬបញ្ចសីលមានអ្វីខ្លះ? សូមអានការបកស្រាយខាងក្រោម៖
១. បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ
៖ កិរិយាមិនបៀតបៀន ឬយាយីជីវិតសត្វ។
២. អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ
៖ កិរិយាមិនកាន់យករបស់ទ្រព្យអ្នកដទៃ (ដែលគេមិនបានឱ្យ)។
៣. កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ
៖ កិរិយាមិនប្រព្រឹត្តខុសនូវសីលធម៌ក្នុងផ្លូវភេទ។
៤. មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ
៖ កិរិយាមិនពោលពាក្យកុហក បោកបញ្ឆោតអ្នកដទៃ។
៥. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ
៖ មិនសេពនូវទឹកស្រវឹង ឬគ្រឿងញៀនដែលធ្វើឱ្យស្មារតីភាន់ភាំងបាត់បង់សតិ។