វិធីអានសៀវភៅឲ្យឆាប់ចាំ
ការអានសៀវភៅ ជាការបង្កើនចំណេះដឹងនិងជាការស្វែងយល់នូវអ្វីថ្មីៗបន្ថែមទៀត ប៉ុន្តែបើអ្នក ជួបបញ្ហាក្នុងការអានសៀវភៅ ដូចជាអានហើយមិនចាំ គួរពិនិត្យនូវចំណុចសំខាន់ៗដូចខាងក្រោម ៖ ទីកន្លែង ៖គួរជ្រើសបន្ទប់ដែលមានខ្យល់ចេញចូល ស្រឡះល្អមានពន្លឺគ្រប់គ្រាន់ និងមិនមែនជាផ្លូវចេញចូលឆ្លងកាត់របស់មនុស្សម្នាច្រើននាក់ពេកជាបន្ទប់មានភាពស្ងប់ស្ងាត់ល្អ គ្មានអ្វីរំខានរួមទាំងតុ និងកៅអី ក៏ត្រូវបង្កលក្ខណៈងាយស្រួលក្នុងការក្រោកឈរ ឬអង្គុយ នឹងជួយឱ្យមិនសូវតានតឹងនិងមាន សមាធិក្នុងការអានច្រើនជាងមុន។ ពេលវេលា ៖ មុនចូលគេង ក្នុងអំឡុងពេលពីម៉ោង៨-១០យប់ ឬពេលព្រឹកព្រលឹម ពីម៉ោង៥:៣០-៧:០០ព្រឹកជាពេលវេលាដែលរាងកាយបានសម្រាកពេញលេញហើយរាងកាយមិនសូវអស់កម្លាំងអារម្មណ៍មិនសូវរវើរវាយ…