សៀវភៅ៖ 9 Elements of Family Business Success

សម្រាប់អ្នកដែលចង់បង្កើតនូវអាជីវកម្មជាលក្ខណៈគ្រួសារ មិនថាជាអាជីវកម្មខ្នាត់តូច ឬខ្នាត់ធំនោះទេ ការសិក្សានិងការស្វែងយល់គឺជា៖ រឿងសំខាន់ណាស់ ដើម្បីធ្វើការវាយតម្លៃ និងរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារ។

"សៀវភៅមួយក្បាលនេះ នឹងនាំមកនូវក្ដីសុបិនរបស់អ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្មគ្រួសារពិតៗ។ លោកអ្នកអាចទាញយកបាននៅខាងក្រោម។"


និយមន័យ៖ អាជីវកម្មខ្នាតតូច (Small Business)

អាជីវកម្មខ្នាតតូច គឺជាមុខរបរមួយដែលដំណើរការជាលក្ខណៈឯកជន (មិនមែនសហគ្រាសរដ្ឋ)។ ជាធម្មតាវាមានបុគ្គលិកតិចតួច។ យោងតាមរដ្ឋបាលអាជីវកម្មខ្នាតតូចសហរដ្ឋអាមេរិក (SBA) ការកំណត់ខ្នាតអាជីវកម្មគឺផ្អែកលើ ចំនួនបុគ្គលិកប្រាក់ចំណូលប្រចាំឆ្នាំ

  • 🏭 ផលិតកម្ម៖ បុគ្គលិកចន្លោះពី ៥០០ ទៅ ១,៥០០ នាក់
  • 📦 លក់ដុំ៖ បុគ្គលិកចន្លោះពី ១០០ ទៅ ៥០០ នាក់
  • 🛠️ សេវាកម្ម៖ ចំណូលមិនលើសពី ២.៥ ទៅ ២១.៥ លានដុល្លារ
  • 🛒 លក់រាយ៖ ចំណូលមិនលើសពី ៥ ទៅ ២១ លានដុល្លារ
  • 🏗️ សំណង់ទូទៅ៖ ចំណូលមិនលើសពី ១៣.៥ ទៅ ១៧ លានដុល្លារ
  • 🌾 កសិកម្ម៖ ចំណូលមិនលើសពី ០.៥ ទៅ ៩ លានដុល្លារ

*ចំណាំ៖ នេះជាស្ដង់ដារកំណត់ដោយរដ្ឋបាលអាជីវកម្មខ្នាតតូចសហរដ្ឋអាមេរិក។

⚠️ តំណភ្ជាប់ទាញយក (កំពុងមានបញ្ហា)