សំរង់ពាក្យជិវិត
ដើរកាត់ផ្នូរខ្មោចទើបដឹងថាខ្លួននៅរស់
តែពេលនេះខ្ញុំដើរកាត់អ៊ិនធឺណេតមួយសន្ទុះក៏នឹកឃើញន័យរបស់សំរង់ពាក្យនៃអត្ថន័យជិវិត។
ជិវិតគឺដូចជាការដើរផ្លូវមួយដល់វែងឆ្ងាយមួយ
បើអ្នកមានត្រីវិស័យសំរាប់មើលនោះគឺមិនថ្វីគឺយើងអាចដឹងថានៅពេលណាដែលយើងត្រូវ
ចាប់ផ្តើម ហើយនៅពេលណាដែលយើងនិងត្រូវបញ្ចប់។
ធ្វើយ៉ាងណាទើបអាចរស់នៅដោយស្ងប់សុខជាមួយអតីតកាលរបស់អ្នកបាន?
ដើរកាត់វិថីជិវិតកាន់តែយូរ អ្នកក៏បន្សល់ដានជើងក៏កាន់តែច្រើន
នេះគឺជាបរិបទនេះជិវិតដែលវាជារឿងធម្មតានៃធម្មជាតិរបស់ជីវិត។
តែភាគច្រើននៃចិត្តមនុស្សលោកតែតែងមិនសូវពេញចិត្តក្នុងគន្លងដំណើរនៃជិវិតអតិតកាលរបស់ខ្លួនដែលអ្នកបានធ្វើកន្លងមកក្នុងអតិតកាល។
ហើយអ្នកក៏នឹងមិនសប្បាយចិត្តហើយអាចនិងបន្តតការមិនសប្បាយរហូតបើគ្មានវិធីដោះស្រាយនោះ
ព្រោះអ្នកអាចមានអារម្មណ៏កំសត់ខ្លួន ឯកោ និងទោមនស្សក្នុងចិត្តជាដើម។
ធម្មជាតិរបស់មារគឺចូលចិត្តយកឈ្នះអ្នកដទៃ
ធម្មរបស់ព្រះគឺចូលចិត្តយកឈ្នះចិត្តខ្លួនឯង
បើអ្នកមិនចេះអប់រំចិត្តខ្លួនឯងអោយល្អប្រពៃនោះទេ អ្នកនិងនៅតែជាទាសកររបស់ចិត្ត
គឺចិត្តអាក្រក់ ចិត្តបាប ចិត្តមារនេះរហូត អ្នកត្រូវតែយកឈ្នះខ្លួ…